ចំនួនអ្នកស្លាប់ដោយសារ Covid-19 នៅមីយ៉ាន់ម៉ា កើនដល់១.៨១០នាក់ ក្រោយទើបរកឃើញអ្នកស្លាប់ថ្មី២៦នាក់ទៀតក្នុងពេលមួយថ្ងៃ
មីយ៉ាន់ម៉ា៖ សារព័ត៌មានស៊ីនហួរចុះផ្សាយនៅថ្ងៃព្រហស្បតិ៍នេះថា ចំនួនអ្នកស្លាប់ដោយសារជម្ងឺ Covid-19 នៅទូទាំងប្រទេសមីយ៉ាន់ម៉ាកើនឡើងដល់១ពាន់៨១០នាក់ហើយ គិតត្រឹមថ្ងៃពុធម្សិលមិញ នេះបើតាមរបាយការណ៍របស់ក្រសួងកីឡា និងសុខាភិបាលមីយ៉ាន់ម៉ា ។
របាយការណ៍ដដែលបានអោយដឹងថា នៅក្នុងរយៈពេល២៤ម៉ោងកន្លងមកនេះ អាជ្ញាធរមីយ៉ាន់ម៉ាបានរកឃើញអ្នកស្លាប់ដោយសារជម្ងឺ Covid-19 ថ្មីចំនួន២៦នាក់បន្ថែមទៀត ។ ហើយគិតមកទល់ពេលនេះ ចំនួនអ្នកឆ្លងជម្ងឺ Covid-19 សរុបនៅទូទាំងប្រទេសមីយ៉ាន់ម៉ាកើនដល់៨ម៉ឺន៣ពាន់៥៦៦ករណី ដែលរួមបញ្ចូលទាំងករណីឆ្លងថ្មីចំនួន១ពាន់៣៣០នាក់ទៀត ខណៈអ្នកជាសះស្បើយឡើងវិញសរុប៦ម៉ឺន៣ពាន់៣៦៦នាក់ ។
សូមជម្រាបថា ជម្ងឺ Covid-19 ត្រូវបានគេរាយការណ៍ពីការរកឃើញលើកដំបូងក្នុងប្រទេសមីយ៉ាន់ម៉ាកាលពីថ្ងៃទី២៣ ខែមិនា ឆ្នាំ២០២០នេះ ៕

