កម្ពុជារកឃើញ រកឃើញករណីកូវីដ១៩ ថ្មីចំនួន២ករណី

យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល ចេញផ្សាយនៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២០នេះ ករណីកូវីដ១៩ ថ្មីចំនួន២ករនី បានរកឃើញលើខ្លួនជនជាតិខ្មែរ២រូប ដែលទើបត្រឡប់មកពីប្រទេសឥណ្ឌូនេស៊ី តាមជើងហោះហើរត្រង់មកដល់កម្ពុជា នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០។ បើតាមការឱ្យដឹងរបស់ក្រសួងសុខាភិបាល, យន្តហោះខាងលើនេះ មានអ្នកដំណើរសរុបចំនួន ៤៦នាក់ (ស្រី្ត ២៤នាក់) ហើយក្នុងចំនួននេះ មានជនជាតិខ្មែរចំនួន ៤២នាក់ (ស្រី ២២នាក់) និងជនជាតិឥណ្ឌូណេស៊ីចំនួន ០៤នាក់ (ស្រី ០២នាក់ ក្នុងនេះ មានកុមារីអាយុ ០៤ឆ្នាំ ០១នាក់)។ អ្នកដំណើរចំនួន ៤៤នាក់ មានលទ្ធផលតេស្តអវិជ្ជមានវីរុសកូវីដ-១៩ ហើយ ត្រូវបានដាក់ឱ្យធ្វើចត្តាឡីស័កចំនួន ១៤ថ្ងៃ នៅមណ្ឌលចត្តាឡីស័ក និងធ្វើចត្តាឡីស័កនៅតាមមណ្ឌលនៅតាមខេត្តនីមួយៗ ។
សូមបញ្ជាក់ថា រហូតមកដល់ពេលនេះ កម្ពុជាបានរកឃើញករណីវិជ្ជមានជំងឺកូវីដ១៩ ចំនួន១២៨ករណី ក្នុងនោះមាន១២៥នាក់ ត្រូវបានព្យាបាលឱ្យជាសះស្បើយទាំងស្រុង ខណៈ៣នាក់ទៀត កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner