អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងជាង៦១លាននាក់ ក្នុងនោះស្លាប់ជាង១លាន៤៣ម៉ឺននាក់ និងជាសះស្បើយជាង៤២លាន៣៩ម៉ឺននាក់
បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន៦១លាន៣០ម៉ឺន៥៦៧ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន១លាន៤៣ម៉ឺន៧ពាន់៦២៩នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន៤២លាន៣៩ម៉ឺន២ពាន់១៧៧នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០ ។
សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន១៣លាន២៤ម៉ឺន៨ពាន់៦៧៦នាក់ ស្លាប់ចំនួន២៦ម៉ឺន៩ពាន់៥៥៥នាក់ និងជាសះស្បើយចំនួន៧លាន៨៤ម៉ឺន៦ពាន់៨៧២នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន៩លាន៣០ម៉ឺន៩ពាន់៨៧១នាក់ ស្លាប់ចំនួន១៣ម៉ឺន៥ពាន់៧៥២នាក់ និងជាសះស្បើយ៨លាន៧១ម៉ឺន៧ពាន់៧០៩នាក់ ។
ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន ៦លាន២០ម៉ឺន៤ពាន់៥៧០នាក់ ស្លាប់១៧ម៉ឺន១ពាន់៤៩៧នាក់ និងជាសះស្បើយ៥លាន៥២ម៉ឺន៨ពាន់៥៩៩នាក់ ៕


