គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តបាត់ដំបង ដំណើរការបើកកិច្ចប្រជុំពេញអង្គ ប្រកាសសេចក្តីសំរេច របស់គណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល ស្តីពីការតែងតាំងសមាជិក សមាជិកអចិន្ត្រៃយ៍ នៃ គណៈកម្មាធិការគណបក្សខេត្ត
នៅព្រឹកនេះ កិច្ចប្រជុំពេញអង្គមួយរបស់គណៈកម្មាធិការគណបក្សខេត្តបាត់ដំបងបានដំណើរការបើកកិច្ចប្រជុំពេញអង្គរបស់ខ្លួន ដើម្បីអានសេចក្តីសម្រេច របស់ គណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលស្តីពីការតែងតាំងសមាជិកសមាជិកអចិន្ត្រៃយ៍ នៃគណៈកម្មាធិការគណបក្សខេត្ត នៅសាលប្រជុំ របស់ គណបក្សប្រជាជនកម្ពុជា ខេត្តបាត់ដំបង ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ងួន រតនៈ សមាជិកគណៈកម្មាធិការកណ្តាល និងជា ប្រធានគណៈកម្មាធិកាគណបក្សខេត្តបាត់ដំបង។
សមាជិក សមាជិកអចិន្ត្រៃយ៍នៃគណៈកម្មាធិការគណបក្សខេត្តដែលបានប្រកាសបំពេញបន្ថែមថ្មីនេះ មានចំនួន១៥រូប ក្នុងនោះ សមាជកអចិន្ត្រៃយ៍ថ្មី ចំនួន៧រូប ក្នុងសមាសភាពសរុប ចំនួន៣៥រូប និងសមាជិកថ្មី៨រូប ក្មុងសមាសភាពសរុបចំនួន ៨២រូប។ បច្ចុប្បន្នសមាជិក សមាជិកអចិន្ត្រៃយ៍នៃ គណៈកម្មាធិការគណបក្សខេត្តបាត់ដំបង មានសមាសភាព សរុបចំនួន ១១៧រូប។
កិច្ចប្រជុំពេញអង្គនេះ ក៏មានរបៀបវារៈសំខាន់ៗមួយចំនួន ដែលរួមមានការណែនាំអំពីការងារទិវាខួបអនុស្សាវរីយ៍ ២ធ្នូកំណើតរណសិរ្សសាមគ្គីអភិវឌ្ឃន៍មាតុភូមិកម្ពុជាលើកទី៤២(១៩៧៨-២០២០)។ និងផ្សព្វផ្សាយពីការរៀបចំធ្វើពិធីបុណ្យខួបកំណើតរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា២ធ្នូ។ធ្វើការផ្សព្វផ្សាយសេចក្តីណែនាំលេខ០០៩/១១២០/សណគកចុះថ្ងៃទី១២ខែវិច្ឆិកាឆ្នាំ២០២០របស់គណៈកម្មាធិការកណ្តាលស្តីពីការធ្វើបញ្ជីរាយនាម សមាជិកគណបក្សប្រជាជនកម្ពុជានិងលិខិតលេខ១៧៣/២០ចត.គកចុះថ្ងៃទី១៣ខែវិច្ឆិកា២០២០ របស់គណៈចាត់តាំងគណៈកម្មាធិការកណ្តាល ស្តីពីការធ្វើបញ្ជីរាយនាមសមាជិកគណបក្សប្រជាជនកម្ពុជា ដែលធ្វើអំណាន ដោយឯកឧត្តម អ៊ុយ រី សមាជិកគណើកម្មាធិការកណ្តាល និងជាអនុប្រធានប្រចាំការ នៃ គណៈកម្មាធិការគណបក្សខេត្តបាត់ដំបង៕ ( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប )































