ប្រមុខការទូតកម្ពុជា នឹងចូលរួមកិច្ចប្រជុំរដ្ឋមន្រ្ដីការបរទេសអាស៊ាន-អឺរ៉ុប លើកទី២៣

ភ្នំពេញ៖ ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នឹងចូលរួមកិច្ចប្រជុំរដ្ឋមន្រ្ដីការបរទេសអាស៊ាន-សហភាពអឺរ៉ុប លើកទី២៣ តាមប្រព័ន្ធវីដេអូ ដែលនឹងប្រព្រឹត្តទៅ ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០ ។ កិច្ចប្រជុំតាមរយៈប្រព័ន្ធវីដេអូនេះ នឹងបន្តសន្ទុះកិច្ចពិភាក្សាពីកិច្ចប្រជុំរដ្ឋមន្ដ្រីការបរទេសអាស៊ាន-សហភាពអឺរ៉ុប ដែលបានប្រព្រឹត្តទៅ ថ្ងៃទី១០ ខែកញ្ញា ។

រដ្ឋមន្រី្តអាស៊ាន និងសហភាពអឹរ៉ុប នឹងពិនិត្យឡើងវិញអំពីកិច្ចសហប្រតិបតិ្តការកន្លងមក និងបច្ចុប្បន្ន ហើយកំណត់ទិសដៅអនាគតសម្រាប់ទំនាក់ទំនងអាស៊ាន-សហភាពអឺរ៉ុប។ កិច្ចប្រជុំនឹងផ្លាស់ប្តូរយោបល់អំពីបញ្ហាតំបន់ និងអន្តរជាតិសំខាន់ៗ ដែលជាកង្វល់ និងផលប្រយោជន៍រួម។

កិច្ចប្រជុំរដ្ឋមន្រ្ដីការបរទេសអាស៊ាន-សហភាពអឺរ៉ុបលើកទី២៣ រំពឹងថានឹងនាំមកនូវកិច្ចសហប្រតិបតិ្តការកាន់តែរឹងមាំរវាងតំបន់ទាំងពីរ ពិសេសក្នុងការឆ្លើយតបទៅនឹងបញ្ហាប្រឈមជាច្រើនមិនធ្លាប់មានពីមុន ដែលបណ្តាលមកពីជំងឺកូវីដ-១៩ និងការប្តេជ្ញាបន្តពង្រឹងសន្តិភាព ស្ថិរភាព សន្តិសុខ ដូចជាភាពរឹងមាំដើម្បីទប់ទល់នឹងផលវិបាកពីវិបតិ្តនាពេលអនាគត៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner