កូវីដ១៩៖ ថ្ងៃនេះ ថៃឆ្លង១៩នាក់ទៀត កើនដល់ជិត៤ពាន់នាក់ ស្លាប់៦០នាក់
អត្ថបទដោយ៖
លន់ សារ៉ាត
មជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពកូវីដ១៩ នៃប្រទេសថៃ ហៅកាត់ថា CCSA បានបញ្ជាក់ថា ករណីថ្មីទាំង១៩នាក់នេះត្រូវបានរាយការណ៍ឲ្យដឹង នៅថ្ងៃសុក្រ ទី២៧ វិច្ឆិកានេះ ប៉ុន្តែសុទ្ធតែជាករណីនាំចូល ក្នុងនោះ មាន១៤នាក់គឺជាជនជាតិថៃ។
ប្រភពបន្តថា ករណីថ្មីទាំង១៩នាក់នេះគឺមកពី១១ប្រទេស ក្នុងនោះ ក៏មានក្រុមនិស្សិតថៃ ក្មេងៗ និង អ្នកគ្រូជនជាតិថៃដែរ មកពី១១ប្រទេស។
ការរកឃើញករណីវិជ្ជមានកូវីដ១៩នាក់ថ្មីថែមទៀត ធ្វើឲ្យចំនួនអ្នកកើតកូវីដ១៩ សរុបនៅប្រទេសថៃកើនដល់៣៩៦១នាក់ ប៉ុន្តែជាសះស្បើយ៣៧៩០នាក់ ១១១នាក់កំពុងសម្រាកព្យាបាល ខណៈអ្នកស្លាប់ដោយសារវីរុសនេះ មាន៦០នាក់៕ ប្រភពពីបាងកកប៉ុស្តិ៍
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ