នយោបាយ ឈ្នះ ឈ្នះ បាននាំមកនូវសន្តិភាពពេញលេញជូនមាតុភូមិកម្ពុជា

ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ គឺជាថ្ងៃបញ្ចប់សង្គ្រាមស៊ីវិល និងធ្វើឲ្យ កម្ពុជា ទទួលបានសុខសន្តិភាពពេញលេញ តាមរយៈនយោបាយ ឈ្នះ ឈ្នះ របស់ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលនេះគឺជាឱកាសមានតម្លៃមិនអាចកាត់ថ្លៃបាន ដែលទឹក ដីកម្ពុជាបានឆ្លងផុតពីភ្លើងសង្គ្រាម ហើយប្រជាជនបានរួមរស់ក្នុង សុខសន្តិភាព យ៉ាងពេញលេញបរិបូណ៍ ។

ក្នុងរយៈពេលជាង ៥០០ឆ្នាំ នៃប្រវត្តិសាស្ត្ររបស់ខ្លួន មាតុភូមិយើង ដែលធ្លាប់តែឆ្លងកាត់នូវភ្លើងសង្គ្រាម និងការប្រល័យពូជសាសន៍ បានរកឃើញមកវិញ នូវសន្តិភាព តាមរយៈនយោបាយ ឈ្នះ ឈ្នះ ហើយបង្កើតបានជា ឱកាស សម្រាប់ការអភិវឌ្ឍប្រទេសឲ្យមានការចម្រើនលើគ្រប់វិស័យ ។ យើងគប្បីរំឭកថា ចាប់ តាំងពីក្រោយរដ្ឋប្រហារ ថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ រហូតមកធ្លាក់ទៅ ក្នុង កលិយុគបង្កឲ្យមានគ្រោះមហន្តរាយយ៉ាងធ្ងន់ធ្ងរ ។ ទោះបីជាមានកិច្ចព្រម ព្រៀង ទីក្រុងប៉ារីស ថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ ក៏កិច្ចព្រមព្រៀង នេះគ្រាន់ តែបានបើកឡើងនូវដំណាក់កាលថ្មី ប្រកបដោយភាពអនុគ្រោះ សម្រាប់ដំណើរ ការស្វែងរកសន្តិភាព ការបង្រួបបង្រួមជាតិ ការស្តារ និងអភិវឌ្ឍន៍ប្រទេស ឡើងវិញតែប៉ុណ្ណោះ ។

ក្រោយការបោះឆ្នោតសកល ឆ្នាំ១៩៩៣ ទោះបីរដ្ឋធម្មនុញ្ញថ្មី ត្រូវបានបង្កើតឡើង ព្រះរាជាណាចក្រកម្ពុជាបានបន្ត ដំណើរលើមាគ៌ាប្រ ជាធិបតេយ្យសេរី ពហុបក្ស ប៉ុន្តែកិច្ចព្រមព្រៀងនេះមិនទាន់ បាននាំមកនូវ សន្តិភាពពេញលេញនៅឡើយទេ ។ សង្គ្រាមស៊ីវិលនៅតែបន្តកើតមាន ដែលបង្ក ឡើងដោយពួកខ្មែរក្រហម ។ ប្រទេសយើងនៅតែមានតំបន់ត្រួតត្រា ២ រដ្ឋាភិបាល ២ និងកម្លាំងប្រដាប់អាវុធ ២ ។

ប៉ុន្តែជាភ័ព្វសំណាង អាស្រ័យដោយ កម្ពុជា យើងមានមេដឹកនាំ ប្រកបដោយបញ្ញាញាណឈ្លាសវៃ ពោរពេញដោយបទពិសោធន៍ និងភាពអង់អាចក្លាហាន នោះគឺ សម្តេចតេជោ ហ៊ុន សែន បានធ្វើឲ្យ សង្គ្រាមរ៉ាំរ៉ៃនៅកម្ពុជាត្រូវបានបញ្ចប់ជាស្ថាពរតាមរយៈជោគ ជ័យនៃនយោបាយ ឈ្នះ ឈ្នះ ដែលមានខ្លឹមសារស្នូល ៣ គឺ «ជីវិត កម្មសិទ្ធ និងអាជីព» ដោយធានាសុវត្ថិភាព ទាំងផ្លូវកាយ និងអាយុជីវិត , ធានាអាជីព និងមុខរបរ និងធានាកម្មសិទ្ធ ទ្រព្យសម្បត្តិ ដែលបានធ្វើឲ្យអង្គការចាត់តាំងទាំងខាងនយោបាយ និងយោធារបស់ពួកឧទ្ទាម ខ្មែរ ក្រហមត្រូវរំលំរលាយជាស្ថាពរ ។

កម្ពុជាទទួលបានមកវិញនូវសន្តិភាពពេញលេញ ការឯកភាពជាតិនិងឯកភាពទឹកដីទាំងស្រុងនៅឆ្នាំ១៩៩៨។ ដើម្បីឧទ្ទិសដល់កិច្ចខិតខំប្រឹងប្រែងក្នុងបង្កើតបានមនុញ្ញផលដ៏ឧត្តុង្គឧត្តមនេះ រាជរដ្ឋាភិ បាលបានកំណត់យកថ្ងៃទី ២៩ ខែ ធ្នូ ជារៀងរាល់ឆ្នាំ ជាទិវានយោបាយ ឈ្នះ ឈ្នះ ដែលបាន បញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា ហើយបានកសាងវិមាន ឈ្នះ ឈ្នះ ដើម្បីចារឹក និងតម្កល់ទុកនូវនិមិត្តរូប វត្ថុតាងនានា ដែលបង្ហាញប្រវត្តិ នៃដំណើរ កាតស៊ូសង្គ្រោះប្រទេសជាតិ ព្រមទាំងសមិទ្ធផលនៃការកសាង និងការពារមាតុភូមិ ទុកជាការចងចាំ និងជាមេរៀនសម្រាប់មនុស្សគ្រប់ៗជំនាន់ ។

សន្តិភាពដែលកើតមានក្នុងរយៈពេល ២២ឆ្នាំ កន្លងទៅនេះ បានធ្វើ ឲ្យកម្ពុជាមានឱកាសធ្វើការអភិវឌ្ឍសេដ្ឋកិច្ចសង្គមបានយ៉ាងឆាប់រហ័ស ហើយប្រជា ជនបានរួមរស់ ប្រកបដោយភាពសុខដុមរមនាក្នុងសង្គមជាតិ ។ ទោះជាយ៉ាងនេះក្តី ក៏សន្តិភាពនៅតែទទួលរងការគំរាមកំហែងពីពួកប្រឆាំងជ្រុលនិយម និងពួកក្បត់ជាតិ ដែលឱនក្បាលធ្វើជាខ្ញុំកញ្ចះដាច់ថ្លៃរបស់បរទេស បញ្ឆេះបដិវត្តន៍ពណ៌ ដើម្បីផ្តួលរំលំ រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ដែលជាទង្វើផ្ទុយទាំងស្រុង ពីរដ្ឋ ធម្មនុញ្ញ និងពីឆន្ទៈរបស់ប្រជាជន ។

ដោយធ្លាប់ឆ្លងកាត់ប្រវត្តិសាស្ត្រដ៏ជូរចត់ និងការតស៊ូដ៏លំបាកវេទនា ក្នុងភ្នក់ភ្លើងសង្គ្រាម និងរបបប្រល័យពូជសាសន៍ ព្រមទាំងការឆ្លងកាត់ការ ខិតខំ ព្យាយាមស្វះស្វែងរកបានមកវិញនូវសុខសន្តិភាព ឯករាជ្យ អធិបតេយ្យ បូរណ ភាពទឹកដី ការបង្រួបបង្រួមជាតិ ឯកភាពជាតិ និងការអភិវឌ្ឍប្រទេស ទើបសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលជាមគ្គុទេសក៍ដ៏ឆ្នើមរបស់ប្រជាជនកម្ពុជាបានប្តេជ្ញាដាច់ខាត ទោះត្រូវបង់ ក្នុង តម្លៃណាក៏ដោយ ក៏ត្រូវតែការពារថែរក្សាឲ្យបាននូវសន្តិភាព និងទប់ស្កាត់ មិនឲ្យ កម្លាំងអមិត្តណាមកបំផ្លិចបំផ្លាញសន្តិភាព ដែលរកបានមកវិញដោយលំ បាកនេះ ទៅ វិញបានឡើយ ។

មត៌ក សាសន៍ នេះគឺជាការចងចាំ និងជាការដាស់ តឿន ក្រើន រំឭក ដល់យើងទាំងអស់គ្នា ពិសេសស្រទាប់យុវជនឲ្យបានយល់ដឹង កាន់តែ ជ្រាល ជ្រៅ ទូលំទូលាយអំពីស្មារតីនៃនយោបាយ ឈ្នះ ឈ្នះ និងខិតខំលើក កម្ពស់ មនសិ កា ស្នេហាជាតិ ចូលរួមថែរក្សាការពារសន្តិភាពឲ្យបានគង់វង្ស និងរាំងស្កាត់មិន ឲ្យប្រវ ត្តិសាស្ត្រដ៏ឈឺចាប់ពីអតីតកាល កើតមានសារជាថ្មីទៀតនៅលើ មាតុភូមិ យើងឡើយ ៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner