បេក្ខភាពប្រធានក្លិប Barcelona ថ្មី គ្រោងនឹងផ្លាស់ប្តូរឈ្មោះកីឡដ្ឋាន Camp Nou និងសន្យានាំយកកីឡាករឆ្នើមម្នាក់មកវិញ

អត្ថបទដោយ៖
សារ៉ាន ទីងី

ប្តូរឈ្មោះកីឡដ្ឋាន Camp Nou និងសន្យានាំយកកីឡាករ Neymarមកវិញ នេះជាការបញ្ជាក់របស់បេក្ខភាពប្រធានក្លិប Barcelona ថ្មីលោក Emili Rousaud ប្រសិនបើលោកជាប់ឆ្នោត ។
ក្លិបដែលមានមូលដ្ឋាន នៅតំបន់កាតាឡាន នឹងជ្រើសរើសប្រធានក្លិបថ្មី នៅខែមករា ដើម្បីជំនួសលោក Josep Maria Bartomeu ដែលបានលាលែងពីមុខតំណែងរបស់លោកកាលពីខែមុន បន្ទាប់រងសម្ពាធខ្លាំងទាក់ទងនឹង Messi បានប្រកាសថាចង់ចាកចេញពីក្លិប ។
ក្រៅប្រកាសបន្តូរឈ្មោះកីឡដ្ឋាន លោក Rousaud បានសន្យាថា នឹងគោរពរូបតំណាងដោយដាក់ឈ្មោះ Camp Nou បន្ទាប់ពី Messi និងបានសន្យាថានាំយកកីឡាករឆ្នើមម្នាក់មកវិញ គឺ Neymar ពី Paris Saint-Germain ៕

សារ៉ាន ទីងី
សារ៉ាន ទីងី
លោក សារ៉ាន ទីងី ជាអ្នកសរសេរព័ត៌មានកីឡា មានជំនាញផ្នែកកាត់-ត វីដអូ អាចថតសរសេរ អត្ថបទ បញ្ចូលសម្លេង។ សព្វថ្ងៃ លោកមានតួនាទីផលិតព័ត៌មានកីឡា ដាក់ទាំងវេបសាយ ទាំងទូរទស្សន៍របស់ស្ថាននីយវិទ្យុ និងទូរទស្សន៍អប្សរា។
ads banner
ads banner
ads banner