គណៈកម្មការវេទិកាសេដ្ឋកិច្ច និងធុរកិច្ចអាស៊ី-អឺរ៉ុបបើកកិច្ចប្រជុំ

គណៈកម្មការវេទិកាសេដ្ឋកិច្ច និងធុរកិច្ចអាស៊ី-អឺរ៉ុប បានបើកកិច្ចប្រជុំពិភាក្សាអំពីវឌ្ឍនភាពការងាររបស់ខ្លួនដែល ជាជំហានត្រៀមរៀបចំវេទិកាសេដ្ឋកិច្ចនិងធុរកិច្ចអាស៊ី-អឺរ៉ុប លើកទី១។ កិច្ចប្រជុំនេះបានប្រព្រឹត្តទៅកាលពីថ្ងៃទី ២៦វិច្ឆិកាឆ្នាំ២០២០ ក្រោមអធិបតីភាពរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្ដិ និងមន្ត្រីដែលជាប់ពាក់ ព័ន្ធ។

លោករដ្ឋមន្ត្រីប៉ាន សូរស័ក្ដិ បានថ្លែងថា វេទិកាសេដ្ឋកិច្ចនិងធុរកិច្ចអាស៊ី-អឺរ៉ុបលើកទី១ នេះគឺជាវេទិការបស់អ្នក ដឹកនាំអាជីវកម្មមកពីទ្វីបអាស៊ីនិងទ្វីបអឺរ៉ុប ក្នុងបំណងរួមចំណែកពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគរវាង ប្រទេសក្នុងតំបន់ទាំងពីរ។ កិច្ចប្រជុំនេះ គឺជាកិច្ចប្រជុំបើកឆាកមួយដើម្បីការត្រៀមរបស់ក្រុមការងារនៅមុន ការ រៀបចំវេទិកាសេដ្ឋកិច្ច និងធុរកិច្ចអាស៊ី-អឺរ៉ុបលើកទី១៣ដែលនឹងឈានមកដល់នាពេលខាងមុខនេះ។ លោករដ្ឋមន្ត្រីប៉ានសូរស័ក្ត បានថ្លែងថា កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ ពិតជាមានសារៈសំខាន់ណាស់ សម្រាប់ប្រទេសកម្ពុជា មិនថាផ្នែកនយោបាយ, សេដ្ឋកិច្ច ឬវប្បធម៌ឡើយ។ លោកបញ្ជាក់ថា បច្ចុប្បន្ន ASEM មានដៃគូចំនួន៥៣ ក្នុងនោះ ២១ប្រទេសមកពីអាស៊ី និង៣០ប្រទេសមកពីអឺរ៉ុប ព្រមទាំងអគ្គលេខាធិការ ដ្ឋាន អាស៊ាន និងសហភាពអឺរ៉ុបផងដែរ៕ 

Hak Sarath
Hak Sarath
ហាក់ សារ័ត្ន ជាអ្នករាយការណ៍ព័ត៌មាន, យកព័ត៌មាន, សរសេរអត្ថបទព័ត៌មាន, ផលិតបទយកការណ៍, ថត, កាត់ត, គ្រប់គ្រងផេក នៃកម្មវិធីព័ត៌មានអប្សរាណិត និងរៀបចំកិច្ចការរដ្ឋបាលទូទៅ។ បច្ចុប្បន្នកំពុងបម្រើការងារជាអ្នកសារព័ត៌មានក្នុងកម្មវិធីព័ត៌មានអប្សរាណិតនៃអគ្គនាយកដ្ឋានវិទ្យុនិងទូរទស្សន៍អប្សរា មានរយៈពេល២ឆ្នាំមកហើយ។
ads banner
ads banner
ads banner