ឧបនាយករដ្ឋមន្ត្រីប្រាក់ សុខុន គ្រោងចូលរួម 23rd AEMM
អត្ថបទដោយ៖
Hak Sarath
កិច្ចប្រជុំរដ្ឋមន្រ្ដីការបរទេសអាស៊ាន-សហភាពអឺរ៉ុបលើកទី២៣ តាមប្រព័ន្ធវីដេអូ គ្រោងនឹងប្រព្រឹត្តទៅនៅ សប្តាហ៍ក្រោយ។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអា ស៊ាន នឹងប្រព្រឹត្តទៅនៅថ្ងៃទី១ធ្នូ ដែលពីភាគីកម្ពុជានឹងអញ្ជើញចូលរួមដោយលោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ដែលជារដ្ឋមន្រ្តីការបរទេស។ កិច្ចប្រជុំតាមរយៈប្រពន្ធ័វីដេអូ រវាងរដ្ឋមន្ត្រីអាស៊ានទាំង១០និងសហភាព អឺរ៉ុប គ្រោងនឹងពិនិត្យឡើងវិញអំពីកិច្ចសហប្រតិបត្តិការកន្លងមក និងបច្ចុប្បន្ន ហើយកំណត់ទិសដៅអនាគត សម្រាប់ទំនាក់ទំនងអាស៊ាន និងសហភាពអឺរ៉ុប។ កិច្ចប្រជុំនោះ គ្រោងនឹងផ្លាស់ប្តូរយោបល់ផងដែរអំពីបញ្ហា តំបន់ និងអន្តរជាតិសំខាន់ៗដែលជាកង្វល់ និងផលប្រយោជន៍រួម៕
Hak Sarath
ហាក់ សារ័ត្ន ជាអ្នករាយការណ៍ព័ត៌មាន, យកព័ត៌មាន, សរសេរអត្ថបទព័ត៌មាន, ផលិតបទយកការណ៍, ថត, កាត់ត, គ្រប់គ្រងផេក នៃកម្មវិធីព័ត៌មានអប្សរាណិត និងរៀបចំកិច្ចការរដ្ឋបាលទូទៅ។ បច្ចុប្បន្នកំពុងបម្រើការងារជាអ្នកសារព័ត៌មានក្នុងកម្មវិធីព័ត៌មានអប្សរាណិតនៃអគ្គនាយកដ្ឋានវិទ្យុនិងទូរទស្សន៍អប្សរា មានរយៈពេល២ឆ្នាំមកហើយ។