​អ៊ី​រ៉​ង់​ប្រាប់​អង្គការសហប្រជាជាតិ​ថា​ ​មានការ​ចង្អុលបង្ហាញ​ជាច្រើន​លើ​អ៊ីស្រាអែល​ ​ជុំវិញ​ករណី​ស្លាប់​របស់​អ្នកជំនាញ​កំពូល​ផ្នែក​វិទ្យាសាស្ត្រ​នុយ​ក្លេអ៊ែ​រ​អ៊ី​រ៉​ង់

​អ៊ី​រ៉​ង់​៖​ ​អ៊ី​រ៉​ង់​បាន​ផ្ញើ​លិខិត​មួយ​ច្បាប់​ទៅកាន់​អគ្គលេខាធិការ​អង្គ​សហប្រជាជាតិ​លោក​ ​អាន់​តូ​នី​ញ៉ូ ហ្គូ​ដ​ទែ​រ៉េ​ស​ ​និង​ក្រុមប្រឹក្សាសន្តិសុខ​យូ​អិ​ន​នៅ​ថ្ងៃសុក្រ​នេះ​ ​ដោយ​បញ្ជាក់​ថា​ ​មានការ​ចង្អុលបង្ហាញ​ជាច្រើន​ទៅលើ​អ៊ីស្រាអែល​ ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើឃាត​អ្នកជំនាញ​កំពូល​ផ្នែក​វិទ្យាសាស្ត្រ​នុយ​ក្លេអ៊ែ​រ​រ​អ៊ី​រ៉​ង់​មួយ​រូប​ ​ហើយ​ថា​ ​អ៊ី​រ៉​ង់​នឹង​រក្សាសិទ្ធិ​ក្នុង​ការ​ការពារ​ខ្លួនឯង​ផ្ទាល់​ ​នេះ​បើ​តាម​សារ​ព័ត៌មាន​រ៉​យ​ទ​័​រ​នៅ​ថ្ងៃ​ទី​២​៨​ ​ខែវិច្ឆិកា​ ​ឆ្នាំ​២​០​២​០​ ​។​

ដោយឡែក​រដ្ឋមន្ត្រីការបរទេស​អ៊ី​រ៉​ង់​លោក​ ម៉ូហាំ​ម៉ាត់​ ​ហ្សាវ៉ា​ដ​ ហ្សា​រី​ហ្វ ​បាន​បញ្ជាក់​ថា​ ​មានការ​ចង្អុលបង្ហាញ​យ៉ាង​ច្បាស់លាស់​ ​ជុំវិញ​ការ​ធ្វើឃាត​កម្ម​នេះ​ថា​ ​អ៊ីស្រាអែល​គឺជា​អ្នក​ដែល​នៅ​ពីក្រោយខ្នង​ ​ហើយ​លោក​ក៏បាន​អំពាវនាវ​ផង​ដែរ​អោយ​ពិភពលោក​បញ្ចប់​ទង្វើ​បែប​ស្តង់​ដា​ពីរ​ដ៏​គួរ​អោយ​អាម៉ាស់​ ​និង​ ​ថ្កោលទោស​រដ្ឋ​ភេ​រ​វក​រ​ (​អ៊ីស្រាអែល​) ​។​

បើ​តាម​ក្រសួង​ការពារ​ជាតិ​អ៊ី​រ៉​ង់ ​អ្នកវិទ្យាសាស្ត្រ​នុយ​ក្លេអ៊ែ​រលោក​ ម៉ូហ៍​សេន​ ​ហ្វា​គ្រីហ្សាដេហ៍ ​បាន​ទទួលរង​របួស​ជា​ទម្ងន់​ ​នៅពេលដែល​ក្រុម​អ្នក​វាយប្រហារ​ ​ធ្វើការ​ស្ទាក់​រថយន្ត​ ​និង​ប្រយុទ្ធ​គ្នា​ជាមួយ​ក្រុម​សន្តិសុខ​ការពារ​រូបលោក​ ​ហើយ​បន្ទាប់មក​លោក​ ​ហ្វា​គ្រីហ្សាដេហ៍ ​បាន​បាត់បង់ជីវិត​ ​ដោយសារតែ​ស្ថានភាព​របួសធ្ងន់​ធ្ង​រ​ពេក​ ​៕​


​

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner