​ប្រមុខ​អង្គការសហប្រជាជាតិ​ជំរុញ​អោយ​រក្សា​ភាព​អត់ធ្មត់​ ​នៅ​ក្រោយ​ការ​ស្លាប់​របស់​អ្នកជំនាញ​កំពូល​ផ្នែក​វិទ្យាសាស្ត្រ​នុយ​ក្លេអ៊ែ​រ​អ៊ី​រ៉​ង់

​អ៊ី​រ៉​ង់​៖​ ​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​លោក​ ​អាន់​តូ​នី​ញ៉ូ ហ្គូ​ដ​ទែ​រ៉េ​ស​ ​នៅ​ថ្ងៃសុក្រ​នេះ​ ​បាន​អំពាវនាវ​អោយ​គ្រប់គ្នា​រក្សា​ភាព​អត់ធ្មត់​ ​បន្ទាប់ពី​អ្នកជំនាញ​កំពូល​ផ្នែក​វិទ្យាសាស្ត្រ​នុយ​ក្លេអ៊ែ​រ​រ​អ៊ី​រ៉​ង់​លោក​ ម៉ូហ៍​សេន​ ​ហ្វា​គ្រីហ្សាដេហ៍ ​ត្រូវ​បាន​គេ​ធ្វើឃាត​ ​នេះ​បើ​តាម​អ្នកនាំពាក្យ​អង្គការសហប្រជាជាតិ​ ​ចុះផ្សាយ​ដោយ​ ​សារ​ព័ត៌មាន​រ៉​យ​ទ​័​រ​នៅ​ថ្ងៃ​ទី​២​៨​ ​ខែវិច្ឆិកា​ ​ឆ្នាំ​២​០​២​០​ ​។​

អ្នកនាំពាក្យ​របស់​លោក​ ហ្គូ​ដ​ទែ​រ៉េ​ស​ ​បាន​លើកឡើង​ថា​ ​ថ្ងៃនេះ​យើង​បាន​ទទួល​ដំណឹង​ថា​ ​អ្នកជំនាញ​កំពូល​ផ្នែក​វិទ្យាសាស្ត្រ​នុយ​ក្លេអ៊ែ​រ​រ​អ៊ី​រ៉​ង់​ត្រូវ​បាន​គេ​ធ្វើឃាត​ស្ថិតនៅ​ក្បែរ​ទីក្រុង​តេ​ហេ​រ៉​ង់… ​យើង​សូម​ជ​ម្រុ​ញ​អោយ​គ្រប់គ្នា​រក្សា​ភាព​អត់ធ្មត់​ ​ហើយ​ត្រូវ​ជៀសវាង​ការ​ធ្វើសកម្មភាព​ណាមួយ​ ​ដែល​អាច​នាំទៅ​រកការ​ផ្ទុះ​ភាព​តានតឹង​ខ្លាំង​ឡើង​នៅ​ក្នុង​តំបន់​ ​។​

ការ​អំពាវនាវ​របស់​ប្រមុខ​អង្គការសហប្រជាជាតិ​ ​តាមរយៈ​អ្នកនាំពាក្យ​របស់​ខ្លួន​ខាងលើ​នេះ​ ​បាន​កើតមានឡើង​ក្រោយ​អ្នកជំនាញ​កំពូល​ផ្នែក​វិទ្យាសាស្ត្រ​នុយ​ក្លេអ៊ែ​រ​រ​អ៊ី​រ៉​ង់​លោក​ ម៉ូហ៍​សេន​ ​ហ្វា​គ្រីហ្សាដេហ៍ ​បាន​បាត់បង់ជីវិត​នៅ​ថ្ងៃសុក្រ​នេះ​ ​នៅ​ក្នុង​ការវាយប្រហារ​មួយ​នៅ​ខាងក្រៅ​ទីក្រុង​តេ​ហេ​រ៉​ង់ ​ខណៈ​អ៊ី​រ៉​ង់​បាន​ចោទប្រកាន់​រឿង​នេះ​លើ​អ៊ីស្រាអែល​ ​និង​ព្រមាន​អំពី​ការសងសឹក​ធ្ងន់ធ្ងរ​ ​៕

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner