ក្រសួងសុខាភិបាល រកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន៧នាក់ ក្នុងនោះ៦នាក់ជាប់ពាក់ព័ន្ធ​ក្រុមគ្រួសារ​អគ្គនាយកពន្ធនាគារ និងម្នាក់ទៀតមកពីអាមេរិក

ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានចេញសេចក្តីប្រកាសព័ត៌មានផ្លូវការ ពាក់ព័ន្ធករណីរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ថ្មីចំនួន៧នាក់ ដែលក្នុងនោះមាន៦នាក់ជាក្រុមគ្រួសារលោក ឆែម សាវុធ អគ្គនាយកពន្ធនាគារក្រសួងមហាផ្ទៃ និងម្នាក់ទៀតជាអ្នកដំណើរមកពីអាមេរិក។

នៅថ្ងៃទី២៩ ខែវិច្ឆិកានេះ ក្រសួងសុខាភិបាលក៏បានប្រកាស ពីការព្យាបាលជាសះស្បើយអ្នកជំងឺកូវីដ១៩ ចំនួន២នាក់ ដែលម្នាក់ជាបុរសជនជាតិខ្មែរ ដែលធ្វើដំណើរមកពីអាមេរិក និងម្នាក់ទៀត គឺជាអង្គរក្សការពារផ្ទាល់ជូនគណៈប្រតិភូហុងគ្រី ក្នុងព្រឹត្តិការណ៍ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០។

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner