ជនសង្ស័យ៣នាក់ ពាក់ព័ន្ធ ករណីជួញដូរ និងប្រេីប្រាស់គ្រឿងញៀន ត្រូវនគរបាលខណ្ឌច្បារអំពៅបង្ក្រាបបានជាបន្តបន្ទាប់

ភ្នំពេញ ៖ យោងតាមរបាយការណ៍របស់លោកវរសេនីយ៍ឯក ម៉ៅ សឿត អធិការនគរបាលខណ្ឌច្បារអំពៅ បានឲ្យដឹងនៅព្រឹកថ្ងៃទី ២៨៩ ខែវិច្ឆិកា ឆ្នាំ ២០២០នេះ កម្លាំងនគរបាលខណ្ឌច្បារអំពៅបានឃាត់ខ្លួនជនសង្ស័យ៣នាក់ ពាក់ព័ន្ធ ករណីជួញដូរ និងប្រេីប្រាស់គ្រឿងញៀន ក្នុងនោះរួមមាន ៖

   ករណីទី១ ៖ ករណីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀននៅថ្ងៃទី  ២៧  ខែ វិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង ២១និង ០០នាទី កំលាំងសមត្ថកិច្ចប៉ុស្តិ៍វាលស្បូវ  នៃអធិការខណ្ឌច្បារអំពៅ បានឃាត់ខ្លួនជនសង្ស័យចំនួន ០២  នាក់  នៅចំណុចរោងកម្មករបុរីប៉េងហួត ភូមិវាលស្បូវ  សង្កាត់វាលស្បូវ  ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

១ -ជនសង្ស័យឈ្មោះ ជា ខេមរា ភេទ ប្រុស អាយុ ១៦ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរកម្មករសំណង់ ស្នាក់នៅរោងកម្មករបុរីប៉េងហួតភូមិវាលស្បូវ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
២- ជនសង្ស័យឈ្មោះ សុខ ជា ភេទ ប្រុស អាយុ ២០ឆ្នាំ ជនជាតិ ខ្មែរ មុខរបរកម្មករសំណង់ ស្នាក់នៅរោងកម្មករបុរីប៉េងហួតភូមិវាលស្បូវ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
វត្ថុតាងដកហូត៖ ក្រាមពណ៌សរថ្លា ០១ កញ្ចប់ថង់តូច ។

   ករណីទី២ ៖ ករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន

នៅថ្ងៃទី ២៧ ខែ វិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង ២៣និង ៣០នាទី កំលាំងសមត្ថកិច្ចប៉ុស្តិ៍វាលស្បូវ នៃអធិការខណ្ឌច្បារអំពៅ បានឃាត់ខ្លួនជនសង្ស័យចំនួន ០១នាក់ នៅចំណុចដីឡូតិ៍គ្មានលេខ ភូមិវាលស្បូវ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
១- ជនសង្ស័យឈ្មោះ រុន គ្រី ភេទ ប្រុស អាយុ ៣៨ឆ្នាំ ជនជាតិ ខ្មែរ មុខរបរកម្មករសំណង់ ស្នាក់នៅរោងកម្មករបុរីប៉េងហួតភូមិវាលស្បូវ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
វត្ថុតាងដកហូត៖ ក្រាមពណ៌សរថ្លា ០៤ កញ្ចប់ថង់តូច ។

  បច្ចុប្បន្ននេះ  ជនសង្ស័យខាងលេី  រួមទាំងវត្ថុតាង  ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ចូនទៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ  ដេីម្បីចាត់ការបន្តតាមនីតិវិធី  ៕  ដោយ  ៖  ភារ៉ា  និងប៊ុនធី

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner