ថៃ​៖​ ​ស្ត្រី​ម្នាក់​ទើប​ដឹង​ផ្ទុក​កូ​វី​ដ​១​៩​ ​ក្រោយ​ចូល​ខា​រ៉ា​អូ​ខ​ ​ផ្សារ​ទំនើប​ ​មនុស្ស​៣​២​៦​នាក់​ជួប​ប្រាស្រ័យ​

ថ្មីៗ​នេះ​ ​អាជ្ញាធរ​ថៃ​​បាន​អះអាង​ថា​ ​មាន​មនុស្ស​៣​២​៦​នាក់​មានការ​ប្រាស្រ័យ​ទាក់ទង​ជាមួយ​ស្ត្រីជន​ជាតិ​ថៃ​ម្នាក់​ ​នៅ​ឈឿ​ង​ម៉ៃ​ ​ដែល​ទើប​រក​ឃើញ​ថា​ផ្ទុក​ជំងឺ​កូ​វី​ដ​១​៩​ ​ហើយ​ស្ត្រី​រូប​នោះ​បាន​ទៅ​ហាង​ខា​រ៉ា​អូខេ​ ​ផ្សារ​ទំនើប​ ​និង​រោងភាពយន្ត​ ​ហើយ​បាន​ប្រើប្រាស់​សេវាកម្ម​ដឹកជញ្ជូន​ទាំង​ឯកជន​ទាំង​សាធារណៈ​ទៀត​ផង​។

​
​បើ​តាម​ប្រភព​ពី​ផ្សារ​ទំនើប​ ​អ្នក​ប្រាស្រ័យ​ទាក់ទង​ទាំងនោះ​បាន​ជួប​ស្ត្រី​រូប​នេះ​ ​ខណៈ​ដែល​គាត់​មានវត្តមានក្នុង​ផ្សារ​ទំនើប​ ​ហើយ​ត្រូវ​បញ្ជូន​ទៅ​ធ្វើ​ច​ត្តាឡី​ស័ក​ ​១​៤​ថ្ងៃ​។​ ​ស្ត្រី​វ័យ​២​៩​ឆ្នាំ​រូប​នេះ​ទើប​ត្រលប់​មកពី​ប្រទេស​មី​យ៉ា​ន់​ម៉ា​ ​ហើយ​ទើប​រក​ឃើញ​ថា​មាន​ផ្ទុក​កូ​វី​ដ​១​៩​ ​កាលពី​ថ្ងៃ​ទី​២​៧​ ​វិច្ឆិកា​ ​ហើយ​អាជ្ញាធរ​ប្រកាស​នៅ​ថ្ងៃ​ទី​២​៨​ ​តែ​គាត់​មកដល់​ប្រទេស​ថៃ​ ​កាលពី​ថ្ងៃ​ទី​២​៤​ ​តាម​រថយន្ត​។​ ​អាជ្ញាធរ​ជឿជាក់​ថា​ ​ស្ត្រី​រូប​នេះ​បាន​ឆ្លង​កូ​វី​ដ​១​៩​ ​ខណៈ​មាន​វត្តមាន​នៅ​ប្រទេស​មី​យ៉ា​ន់​ម៉ា​។​


​ប្រភព​បន្ត​ថា​ ​ក្នុងចំណោម​មនុស្ស​ទាំង​៣​២​៦​នាក់​ ​មាន​១​៤​៩​នាក់​មាន​ហា​និ​ភ័យ​ខ្ពស់​ ​ខណៈ​ដែល​១​៤​៩​នាក់​មាន​ហា​និ​ភ័យ​តិច​ ​ប៉ុន្តែ​មាន​មនុស្ស​៧​២​នាក់​ ​ប៉ះ​ផ្ទាល់​ជាមួយ​ស្ត្រី​រូប​នេះ​។​


​មាន​សំណួរ​ជាច្រើន​បាន​សាកសួរ​ហេតុអ្វីបានជា​ស្ត្រី​រូប​នេះ​ចូល​ប្រទេស​ ​តែ​មិន​ធ្វើ​ច​ត្តាឡី​ស័ក​ ​ប៉ុន្តែ​អាជ្ញាធរ​សុខាភិបាល​ថៃ​សង្ស័យ​ថា​ ​ស្ត្រី​រូប​នេះ​ប្រហែល​ចូល​ប្រទេស​វិញ​ ​ដោយ​ខុសច្បាប់​៕​ ប្រភពពីបាងកកប៉ុស្តិ៍

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner