​លោក​ ដូ​ណា​ល់ ​ត្រាំ​ ​បញ្ជាក់​ជាថ្មី​ថា​ ​នឹង​មិន​ផ្លាស់ប្ដូរ​គោលជំហរ​ដែល​ថា​ ​ការបោះឆ្នោត​ត្រូវ​បាន​លួច​បន្លំ​ឡើយ

​អាមេរិក​៖​ ​នៅ​ក្នុង​កិច្ច​សម្ភាសន៍​ជាមួយ​ទូរទស្សន៍​ ​Fox​ ​News​ ​ជាលើកដំបូង​នៅ​ថ្ងៃអាទិត្យ​ស​ប្តាហ៍​មុននេះ​ ​ចាប់តាំង​ពី​លោក​ទទួលបរាជ័យ​ក្នុង​ការបោះឆ្នោត​ប្រ​ធា​នា​ធិ​ប​តី​កាលពី​ថ្ងៃ​ទី​០​៣​ ​ខែវិច្ឆិកា​កន្លងទៅ​ ​លោក​ ដូ​ណា​ល់ ​ត្រាំ​ ​បាន​អះអាង​ជាថ្មី​ថា​ ​លោក​នឹង​មិន​សារភាព​ព្រម​ចុះចាញ់​លោក​ ចូ ​បៃ​ដិ​ន​ ​ឡើយ​ ​ហើយក៏​នឹង​មិន​ផ្លាស់ប្ដូរ​គោលជំហរ​ដែល​ថា​ ​ការបោះឆ្នោត​ត្រូវ​បាន​លួច​បន្លំ​នោះ​ដែរ​ ​នេះ​បើ​តាម​សារ​ព័ត៌មាន​ ​A​F​P​ ​នៅ​ថ្ងៃ​ទី​៣​០​ ​ខែវិច្ឆិកា​ ​ឆ្នាំ​២​០​២​០​ ​។​

នា​ឱកាស​នោះ​ដែរ​ ​ប្រធានាធិបតី​អាមេរិក​ជិត​ផុត​អាណត្តិ​រូប​នេះ​បាន​សង្កត់ធ្ងន់​ថា​ ​វា​ប្រហែលជា​អ្នក​មិន​អាច​កែប្រែ​ចិត្តគំនិត​ខ្ញុំ​បាន​ឡើយ​… ​ចិត្តគំនិត​របស់​ខ្ញុំ​នឹង​មិន​ផ្លាស់ប្ដូរ​ក្នុងរយៈពេល​០​៦​ខែ​ខាងមុខនេះ​នោះ​ទេ​… ​ការបោះឆ្នោត​នេះ​គឺ​ពោរពេញ​ដោយ​ការ​លួច​បន្លំ​… ​យើង​ទេ​គឺជា​អ្នកទទួល​បាន​ជ័យ​ជម្នះ​យ៉ាង​ងាយស្រួល​ ​។​

​សូម​រំលឹក​ផង​ដែរ​ថា​ ​លោក​ ដូ​ណា​ល់ ​ត្រាំ​ ​ក៏បាន​អះអាង​ដូចគ្នា​នេះ​ដែរ​កាលពី​ស​ប្ដាហ៍​មុន​ថា​ ​លោក​នឹង​ដើរចេញ​ពី​សេតវិមាន​ ​ប្រសិនបើ​ជ័យ​ជម្នះ​លោក​ ចូ ​បៃ​ដិ​ន​ ​ត្រូវ​បាន​ទទួលស្គាល់​ដោយ​អង្គ​បោះឆ្នោត​ ​ប៉ុន្តែ​លោក​មិនបាន​និយាយ​ថា​ ​ខ្លួន​នឹង​សារភាព​ចុះចាញ់​លោក​ ​បៃ​ដិ​ន​ ​នោះ​ទេ​ ​៕

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner