ជួយគ្នាក្នុងគ្រាលំបាក ផ្សាយពាណិជ្ជកម្ម(អត្ថបទ និងឡូហ្គោ)​ដោយឥតគិតថ្លៃ

ក្នុងអំឡុងពេលរីករាលដាលខ្លាំងនៃជំងឺកូវីដ១៩នេះ អាជីវកម្មខ្នាតតូចនិងមធ្យម ឬក្រុមហ៊ុនតូចៗ និងមធ្យមភាគច្រើនបំផុតកំពុងរងផលប៉ះពាល់ខ្លាំង អាចដល់ថ្នាក់បិទអាជីវកម្ម លក់មិនបាន ខ្វះអតិថិជន ខ្វះទុនជាដើម​ដើម្បីបន្តអាជីវកម្មរបស់ខ្លួន។ ហេតុដូចនេះហើយ​ បានជាសារព័ត៌មានអេឡិចត្រូនិច Business9 ដែលជាសារព័ត៌មានវិជ្ជាជីវៈ​ មានទិសដៅ ជំរុញ លើកទឹកចិត្ត និងអភិវឌ្ឍន៍ដល់សហគ្រាសខ្នាតតូចនិងមធ្យម​និងអាជីវកម្មទើបចាប់ផ្តើមដំបូង(Start-Up)នៅកម្ពុជា សម្រេចជួយក្រុមហ៊ុនតូចៗ និងមធ្យមទាំងអស់សម្រាប់ការផ្សព្វផ្សាយ​ជាអត្ថបទក្តី​ វីដេអូក្តី​ឬឡូហ្គោអាជីវកម្មក្តីដោយឥតគិតថ្លៃនោះឡើយ។  

សារព័ត៌មានBusiness9 មើលឃើញថា​ការជួយផ្សព្វផ្សាយដើម្បីជំរុញផ្នែកទីផ្សារនេះ គឺជាកត្តាចាំបាច់និងស្លាប់រស់សម្រាប់ក្រុមហ៊ុនតូចៗនិងមធ្យមនាពេលបច្ចុប្បន្ន។ កុំស្ទាក់ស្ទើអី្វ ទំនាក់ទំនង និងធ្វើការផ្សព្វផ្សាយពាណិជ្ជកម្មគ្រប់ទម្រង់ឥឡូវនេះ​ដើម្បីភាពរីកចម្រើនរបស់អ្នក៕

ads banner
ads banner
ads banner