សាលាពលទាហានទាំង៦យោធភូមិភាគ បានទទួលការឧបត្ថម្ភសម្ភារការិយាល័យ និងគ្រឿងអេឡិចត្រូនិច ពីមេបញ្ជាការកងទ័ពជើងគោក

លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានផ្តល់ការបំពាក់សម្ភារការិយាល័យ និងគ្រឿងអេឡិចត្រូនិច ជូនដល់សាលាពលទាហានទាំង៦យោធភូមិភាគចំណុះកងទ័ពជើងគោក។ ដោយក្នុងមួយអង្គភាពទទួលបាន កុំព្យូទ័រយួរដៃចំនួន ៦គ្រឿង, កុំព្យូទ័រលើតុចំនួន ១៤គ្រឿង, ម៉ាស៊ិនព្រីនធ័រ១៣គ្រឿង, ម៉ាស៊ីនកូពីខ្នាតធំ១គ្រឿង, ម៉ាស៊ីនស្លាយ៦គ្រឿង, ក្តាខៀនចល័ត១៨ផ្ទាំង, តុការិយាល័យ១១, តុដាក់កុំព្យូទ័រ១៤ និងទូដាក់ឯកសារ ចំនួន៣។

ពិធីប្រគល់សម្ភារទាំងនោះ ត្រូវបានប្រារព្ធធ្វើរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៧ដល់២៩វិច្ឆិការ ឆ្នាំ២០២០ នៅតាមទីតាំងផ្ទាល់ ដែលមានការអញ្ជើញចូលរួមពីតំណាងរបស់អង្គភាពទាំង៦ ជាមួយនឹងក្រុមការងារជំនួយការ មេបញ្ជាការកងទ័ពជើងគោក ព្រមទាំងផ្នែក ពាក់ព័ន្ធមួយចំនួនទៀតផងដែរ។ ការផ្តល់ជូននូវគ្រឿងបំពាក់ជូនសាលាយោធា និងសម្ភារផ្សេងៗ ទៅដល់បណ្តាអង្គភាពនីមួយៗ គឺជាផ្នែកមួយនៃការយកចិត្តទុកដាក់គិតគូរលើកិច្ចការងារ របស់ទ័ពជាទូទៅ ដែលកន្លងមក លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត មេបញ្ជាការកងទ័ពជើងគោក តែងតែបានធ្វើការផ្តល់ជូនជាបន្តបន្ទាប់ដល់បណ្តាអង្គភាពចំណុះនីមួយៗ។

ការឧបត្ថម្ភគ្រឿងបរិក្ខាការិយាល័យទាំងនោះ ក៏សំដៅបង្កលក្ខណៈងាយស្រួល បង្កើនប្រសិទ្ធភាពការងារ បំពេញដល់ការខ្វះខាតចាំបាច់ ដែលឆ្លើយតបដល់កិច្ចការងារបណ្តុះបណ្តាលធនធានមនុស្ស នៃកងយោធពលខេមរភូមិន្ទ ដែលជាឆ្អឹងខ្នងការពារជាតិមាតុភូមិ។

នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់នៅក្នុងសាលាពលទាហានទាំង៦ យោធភូមិភាគ បានគោរពថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅចំពោះ លោកឧត្តមសេនីយ៍ មេបញ្ជាការកងទ័ពជើងគោក ដែលជានិច្ចកាលតែងតែផ្តល់ការយកចិត្តទុកដាក់ ដោះស្រាយគ្រប់បែបយ៉ាងជួយសម្រួលដល់កិច្ចការងារ និងការរស់នៅរបស់យោធិនគ្រប់អង្គភាព ព្រមទាំងបានសន្យាថា និងខិតខំថែរក្សាសម្ភារៈទាំងនោះឱ្យបានល្អ និងប្រើប្រាស់បម្រើដល់កិច្ចការងារអង្គភាពប្រកបដោយប្រសិទ្ធភាពបំផុត៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner