រដ្ឋមន្ត្រីបរិស្ថានបង្អួតសក្តានុពលតំបន់អភិរក្សអណ្តូងក្រឡឹងដែលពុំសូវមានអ្នកស្គាល់

អត្ថបទដោយ៖

រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក ​សាយ សំអាល់ តាមរយៈហ្វេសប៊ុកផ្លូវការបានបង្ហោះវីឌេអូក្លីបស្តីពីខេត្តរតនៈគិរីដែលជាតំបន់សក្តានុពលផ្នែកធនធានធម្មជាតិ និងទេសចរណ៍។ ជាពិសេសតំបន់អភិរក្សអណ្តូងក្រឡឹង។​

ក្នុងតំបន់អភិរក្សអណ្តូងក្រឡឹងក្នុងខេត្តគឺជាតំបន់សក្តានុពលដែលប្រជុំទៅដោយសត្វព្រៃកម្រជាង៦០ប្រភេទ ជាពិសេសស្វាកន្ទុយសរ និងជម្រំសត្វទោចជាដើម។ ក្នុងសហគមន៍អណ្តូងក្រឡឹងនេះ ក្រៅពីការមើលសត្វកម្រជិតផុតពូជហើយនោះ​តំបន់ទឹកធ្លាក់មិនតិចជាង១០កន្លែងមានភាពស្រស់ស្អាតដែលកំពុងរងចាំភ្ញៀវទេសចរណ៍ប៉ុន្តែពុំសូវមានអ្នកស្គាល់ឡើយ។​

អ្វីដែលសំខាន់នោះគឺ ប្រជាពលរដ្ឋក្នុងសហគមន៍ដែលសុទ្ធសឹងតែជាជនជាតិភាគតិច បានកែប្រែជីវភាពឱ្យកាន់តែប្រសើរតាមរយៈដំណើរកម្សាន្តរបស់ភ្ញៀវទេសចរដែលភាគច្រើនជាជនបរទេស។ នេះគឺជាយុទ្ធសាស្ត្រពង្រីកចំណូលឱ្យពលរដ្ឋ​និងបន្តរក្សាព្រៃឈើ និងសត្វកម្រក៏ដូចជាធនធានធ​ម្មជាតិ៕​

ads banner
ads banner
ads banner