ជនសង្ស័យប្រុសស្រី៣នាក់ ពាក់ព័ន្ធ ករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀនត្រូវសមត្ថកិច្ចឃាត់ខ្លួន
ភ្នំពេញ ៖ លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវ បានបញ្ជាក់ថា នៅវេលាម៉ោង ១០និង ១០នាទីព្រឹក ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២០ កម្លាំងជំនាញខណ្ឌ រួមសហការជាមួយកម្លាំងប៉ុស្តិ៍បានធ្វើការបង្ក្រាបជាក់ស្ដែង និងបានឃាត់ខ្លួនជនសង្ស័យស្រីប្រុស៣នាក់ ករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀនត្រង់ចំណុចក្រុមទី៦ ភូមិ២ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវរាជធានីភ្នំពេញ។
លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវ បានឲ្យដឹងថា ជាលទ្ធផលកម្លាំងជំនាញខណ្ឌ+ប៉ុស្តិ៍បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់រួមមាន ៖
ទី១ ឈ្មោះ រូន រ៉ សេត ភេទប្រុសអាយុ២៧ ឆ្នាំជនជាតិខ្មែរឥស្លាមមានទីលំនៅផ្ទះលេខ៩០៧ ក្រុមទី៦ ភូមិ ១ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវរាជធានីភ្នំពេញ មុខរបរមិនពិតប្រាកដ។ ទី២ ឈ្មោះ លី យូសុះ ភេទប្រុសអាយុ៣៥ ឆ្នាំជនជាតិខ្មែរឥស្លាមមានទីលំនៅផ្ទះលេខ៩៦៣ ក្រុមទី៦ ភូមិ២ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវរាជធានីភ្នំពេញ មុខរប កម្មករសំណង់។ ៣ ឈ្មោះ ហុង ស្រី កា ភេទ ស្រីអាយុ២៨ ឆ្នាំជនជាតិខ្មែរ មានទីលំនៅ សង្កាត់ស្រះចកខណ្ឌដូនពេញ មុខរបរមិនពិតប្រាកដ។
សម្ភារដកហូតមានក្រាមពណ៌សថ្លាចំនួន៣៨កញ្ចប់តូច ៦ កញ្ចប់តូច ជារបស់ រូន រ៉ សេត។ ៣២កញ្ចប់តូចជារបស់ ហុង ស្រីកា ។ បច្ចុប្បន្ននេះ ជនសង្ស័យខាងលេីរួមទាំងវត្ថុតាងត្រូវបានជំនាញខណ្ឌកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីអនុវត្តន៏តាមនីតិវិធី ៕ ដោយ ៖ ភារ៉ា និងប៊ុនធី

