រដ្ឋាភិបាលរៀបចំការប្រកួតពានរង្វាន់​សហគ្រិនថ្នាក់ជាតិលើកទី១​ដើម្បី​ជំរុញសហគ្រិនភាព

វិទ្យាស្ថានជាតិ សហគ្រិនភាព និងនវានុវត្តន៍សហការជាមួយនឹងសហគ្រិនខ្មែរដែលស្ថិតក្រោមរាជរដ្ឋាភិបាលកម្ពុជា បានរៀបចំការប្រកួតប្រជែងពានរង្វាន់សហគ្រិនថ្នាក់ជាតិដែលមានតម្លៃមួយម៉ឺនដុល្លារ។ ពានរង្វាន់សហគ្រិន ថ្នាក់ជាតិឆ្នាំ ២០២០ នេះគឺជាការរៀបចំលើកទី ១ ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃទី 21 ខែសីហា ខាងមុខដើម្បីជំរុញសហគ្រិននៅក្នុងស្រុក។

លោកបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ នាយកប្រតិបត្តិសហគ្រិនខ្មែរ បានលើកឡើងថា ការប្រកួតនេះគឺ ជាចូលរួមអបអរ ទិវាសហគ្រិនពិភពលោក លើកទឹកចិត្ត និងទទួលស្គាល់ពីកិច្ចខិតខំប្រឹងប្រែងរបស់ វិស័យឯកជន។ មួយវិញទៀត វាជាការចែក រំលែកចំណេះដឹង បទពិសោធន៍ ការអនុវត្តល្អៗ ពីសហគ្រិនគ្រប់គ្រប់គ្នា និងការគាំទ្រផ្សេងៗ រួមមានការលើកកម្ពស់ផលិតផលក្នុងស្រុកទៅថ្នាក់ជាតិ បង្កើតយន្តការ សម្របសម្រួល និងចែករំលែកចំណេះដឹង សហគ្រិននៅថ្នាក់ជាតិ និងតំបន់។ សន្និសីទនេះ កុំមានគោលបំណង ពង្រឹងភាពជាដៃគូ រវាងវិស័យឯកជន និងសាធារណៈ ដើម្បីចូលរួមចំណែក ដោះស្រាយបញ្ហាប្រឈមនានា របស់សហគ្រាសធុនតូចនិងមធ្យមនៅកម្ពុជា។​

លក្ខខណ្ឌប្រកួតរួមមាន៖ – សញ្ញាតិខ្មែរ – ជាស្ថាបនិក ឬសហស្ថាបនិករបស់អាជីវកម្ម – អ្នកគ្រប់គ្រងទូទៅ(តម្រូវឱ្យមានលិខិតបញ្ជាក់ពីម្ចាស់អាជីវកម្ម) -អាជីវកម្មស្របច្បាប់ត្រឹមត្រូវ -សហគ្រាសខ្នាតតូចនិងមធ្យមក្នុស្រុក អាជីវកម្មចូលរួមអភិវឌ្ឍន៍សង្គម និងលើកទឹកចិត្តអាជីវកម្មផលិតផលក្នុងស្រុក។

ប្រយោជន៍សម្រាប់ជ័យលាភីសម្រាប់ជ័យលាភីលេខ១គឺ ទទួលបានថវិកា១ម៉ឺនដុល្លារ -ជាទីប្រឹក្សាវិទ្យាស្ថាន NIEI  -ជាគណៈកម្មការផ្តល់ពិន្ទុសម្រាប់ការប្រកួតប្រចាំឆ្នាបន្ទាប់​ -ជាវាគ្មិនកិត្តិយសក្នុងកម្មវិធីសហគ្រិនរបស់វិទ្យាស្ថាន​-​តំណាងរបស់វិទ្យាស្ថានចូលរួមប្រកួតប្រជែងពានរង្វាន់សហគ្រិនក្នុងតំបន់ និងការទទួលស្គាល់អាជីវកម្មពីក្រសួងការងារ និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ៕​

ads banner
ads banner
ads banner