ជនសង្ស័យ២នាក់ពាក់ព័ន្ធបទល្មេីស លួចម៉ូតូ ត្រូវសមត្ថកិច្ចព្រហ្មទណ្ឌកម្រិតស្រាលរាជធានីបញ្ចូនទៅតុលាការ
ភ្នំពេញ ៖ យោងតាមរបាយការណ៍របស់លោក ប៊ុន សត្យា នាយ ការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ បានឲ្យដឹងនៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ ២០២០នេះ កម្លាំងជំនាញរបស់ការិយាល័យបានបញ្ចូនជនសង្ស័យចំនួន ០២ នាក់ក្នុងចំណោមបក្ខពួក៣នាក់ដែលបានប្រព្រឹត្តបទល្មើស អំពើលួច (ម៉ូតូម៉ាកហុងដា SCOOPY-i ពណ៌ ស សេរីឆ្នាំ ២០១៩ នៅចំណុចមុខហាងលក់បាយយីហោកំពត ផ្លូវលេខ៨៦ ភូមិ៧ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ទៅតុលាការដេីម្បីផ្ដន្ទទោសតាមច្បាប់ ។
ជនសង្ស័យទី១-ឈ្មោះ យឿន បូរ៉ាត់ ភេទ ប្រុស អាយុ ២៩ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះជួលគ្មានលេខ ផ្លូវព្រះស៊ីសុវត្ថិ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ និងទី២-ឈ្មោះ អេង សេដ្ឋី ភេទ ប្រុស អាយុ ៣០ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ៥៨ ផ្លូវលេខ៥៩៨ ភូមិត្រពាំងមៀន សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
ចំណែកវត្ថុតាងចាប់យក
-ម៉ូតូម៉ាកហុងដា SCOOPY-i ពណ៌ ស សេរីឆ្នាំ ២០១៩ ពាក់ស្លាកលេខកំពង់ធំ១M៧៥៩៣ និងបណ្ណ័សម្គាល់យានយន្តពាក់ស្លាកលេខកំពង់ធំ១M៧៥៩៣ ចំនួន ០១ សន្លឹក ជារប់ជនរងគ្រោះ ។
ជនរងគ្រោះឈ្មោះ វី លីម៉ា ភេទ ស្រី អាយុ ២០ ឆ្នាំ ជនជាតិ ខ្មែរ ស្នាក់នៅផ្ទះជួល ផ្លូវបេតុង សង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ មុខរបរ បុគ្គលិកក្រុមហ៊ុន។
បច្ចុប្បន្ននេះ ជនសង្ស័យនិងវត្ថុតាងខាងលើ ត្រូវបានសមត្ថកិច្ចជំនាញការិយាល័យកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធីច្បាប់ ៕ដោយ ៖ ភារ៉ា និងប៊ុនធី