គ្រួសារក្រ១.ក្រ២ និងគ្រួសាររងផលប៉ះពាល់នៃវិបត្តិកូវិដ១៩ ទទួលអំណោយពីសប្បុរសជន
មីចំនួន៤០កេសធំ មុខ៥០ និងម៉ាស់ ដែលជាអំណោយរបស់ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប និងលោកជំទាវ រួមនឹងអំណោយជាគ្រឿងឧបភោគបរិភោគ របស់សមាគមសាសនាចក្រនៃព្រះយេស៊ូគ្រឹះ នៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ប្រចាំនៅកម្ពុជា និងថវិការបស់លោកជំទាវឧកញ៉ា សួង ស្រីទូច ចំនួន២ពាន់ដុល្លា បានផ្តល់តាមរយៈសមាគមនារីកម្ពុជា ដើមី្បសន្តិភាព និងការអភិវឌ្ឍន៍ខេត្ត ត្រូវបានលោកជំទាវ យូ សុភា ប្រធានសមាគមនារីកម្ពុជា ដើមី្បសន្តិភាព និងការអភិវឌ្ឍន៍ខេត្ត និងជាអភិបាលរងខេត្តសៀមរាប នាំយកទៅចែកជូនដល់បងប្អូនប្រជាពលរដ្ឋគ្រួសារ ក្រ១និងក្រ២ រួមទាំងគ្រួសាររងផលប៉ះពាល់នៃវិបត្តិកូវិដ១៩ និងប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័កសរុបចំនួន១៤៥គ្រួសារ នៅក្នុងឃុំចានសរ ស្រុកសូទ្រនិគម ខេត្តសៀមរាប កាលពីព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០ នៅក្នុងបរិវេណ វត្តប្រាសាទចន្លោង ក្នុងឃុំចាន់សរ ។
លោកជំទាវ យូ សុភា ក៏បានធ្វើការថ្លែងអំណរគុណដល់ម្ចាស់សប្បុរសជនទាំងអស់ ដែលមានទឹកចិត្តដ៏សប្បុរសធម៌ចំពោះបងប្អូនប្រជាពលរដ្ឋក្នុងឃុំចាន់សរ ចំពោះបងប្អូនក្រុមគ្រួសារប្រភេទ ក្រ១និងក្រ២ និង គ្រួសាររងផលប៉ះពាល់ជីវភាពក្នុងពេលមានវិបត្តិកូវិដ១៩ និងជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័ក ដែលជាការចូលរួមចែករំលែកបន្ទុករបស់រាជរដ្ឋាភិបាល ក្នុងពេលដែលប្រទេសកំពុងជួបនូវបញ្ហាវិបត្តិកូវិដ១៩ ដែលធ្វើឲ្យ គ្រួសារបងប្អូនប្រភេទក្រ១និងក្រ២ ជួបនូវការលំបាកក្នុងជីវភាពប្រចាំថ្ងៃ ។ លោកជំទាវក៏បានគូសបញ្ជាក់ថា ក្រោមការយកចិត្តទុកដាក់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្នុងពេលកន្លងមកនេះក៏បានធ្វើសម្រងស្ថិតិគ្រួសារក្រ១និងក្រ២ រួមទាំងគ្រួសារដែលទទួលរងផលប៉ះពាល់ក្នុងពេលមានវិបត្តិកូវិដ១៩ ដោយមិនទុកឲ្យគ្រួសារបងប្អូនស្លាប់ដោយឥតអាហារនោះ ឡើយ ។ លោកជំទាវក៏បានធ្វើការផ្តាំផ្ញើឲ្យបងប្អូនត្រូវចេះធ្វើអនាម័យ ឲ្យបានជាប្រចាំ នៅក្នុងក្រុមគ្រួសារ ព្រមទាំងកាត់បន្ថយនូវការជួបជុំ ប្រមូលផ្តុំគ្នា ។ ក្នុងនោះលោកជំទាវក៏បានធ្វើការក្រើនរំលឹកដល់ បងប្អូនដែលមានកូនចៅ ចេញទៅធ្វើការក្រៅប្រទេស មួយចំនួនបានចាញ់ឧបាយកលរបស់មេខ្យល់ ដោយបាននាំឆ្លងដែរខុសច្បាប់ទៅប្រទេសជិតខាង ក្នុងខណៈពេលដែលប្រទេសជិតខាងយើង បានកំពុងដាក់ប្រទេសក្នុងគ្រាអាសន្ន ដើមី្បបង្កា ទប់ស្កាត់ការរីករាលដាលនៃជម្ងឺកូវិដ១៩ ។ លោកជំទាវក៏បានឲ្យអាជ្ញាធរភូមិ ឃុំ ធ្វើការត្រួតពិនិត្យក្នុងបញ្ហាប្រជាពលរដ្ឋ ចេញទៅធ្វើការក្រៅប្រទេសដែល គ្មានច្បាប់ត្រឹមត្រូវ ដែលងាយទទួលរងនូវហានីភ័យដល់ខ្លួន ហើយមួយចំនួនក៏បានបាត់បង់ជីវិតទៀតផង ។ ដូច្នេះ សូមឲ្យបងប្អូននៅពេលចេញទៅធ្វើការក្រៅប្រទេស សុំឲ្យទៅស្របច្បាប់ កុំជឿតាមមេខ្យល់នាំឲ្យមានទោសទណ្ឌនៅប្រទេសគេ ។ អំណោយដែលប្រគល់ជូនបងប្អូនទាំងគ្រួសារ ក្រ១និងក្រ២ រួមទាំងគ្រួសាររងផលប៉ះពាល់នៃវិបត្តិកូវិដ១៩ និងប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័កទាំង១៤៥គ្រួសារ ដោយមួយគ្រួសារទទួលបាន អង្ករ ២៥គក្រ ត្រីខ១យូរ ទឹកត្រី ១យូរ ,ទឹកស៊ីអ៊ីវ១យូរ និងប្រេងឆា១ដបធំផងដែរ ។ នាព្រឹកថ្ងៃដដែលនោះដែរប្រជាពលរដ្ឋ គ្រួសារប្រភេទ ក្រ១ .ក្រ២ និង គ្រួសាររងផលប៉ះពាល់នៃវិបត្តិកូវិដ១៩ ចំនួន១០០គ្រួសារ ក្នុងឃុំ សំរោង ស្រុកសូទ្រនិគមនេះ ក៏បានទទួលអំណោយសប្បុរសជននេះផងដែរ ៕ ម៉ី សុខារិទ្ធ ភ្នាក់ងារខេត្តសៀមរាប