សហព័ន្ធអត្តពលិកម្មស្ម័គ្រចិត្ត ប្តូរយុទ្ធសាស្ត្រហ្វឹកហាត់ សម្រាប់បង្កើនលទ្ធផលអត្តពលិកឲ្យកាន់តែមានសន្ទុះជាងមុនក្រោយសម្រាកហ្វឹកហាត់តាមផ្ទះជាងពីរខែមកនេះ
ក្រោយទទួលបានដំណឹកពីក្រសួងអប់រំ និងក្រសួងសុខាភិបានឲ្យសហព័ន្ធកីឡាជាតិទាំងអស់ចាប់ផ្តើមប្រមូលផ្តុំហ្វឹកហាត់ និងមានការប្រកួតជាជំហានៗ មកដល់ពេលនេះអត្តពលិកសហព័ន្ធកីឡាអត្តពលកម្មស្ម័គ្រចិត្ត បានប្រមូលផ្តុំហ្វឹកហាត់ បានជាងមួយសប្តាហ៍ហើយ ក្រោយសម្រាកហ្វឹកហាត់តាមផ្ទះជាងពីរខែ ។
នេះបើតាមការបញ្ជាក់ របស់លោក ហ៊ុន បូរី អគ្គលេខាធិការសហព័ន្ធកីឡាអត្តពលកម្មស្ម័គ្រចិត្ត ថ្លែងប្រាប់ក្រុមអ្នកព័ត៌មានរបស់អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរ៉ា កាលពីចុងសប្តាហ៍កន្លងទៅ នៅការិយាល័យសហព័ន្ធ ក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក ។
លោកអគ្គលេខាធិការ បានអោយដឹងទៀតថា ក្រោយការប្រមូលផ្តុំជាងមួយសប្តាហ៍មកនេះ លោកសង្កេតឃើញថា លទ្ធផលរបស់អត្តពលិកមិនមានការប្រែប្រួលអ្វីគួរអោយបារម្មណ៍នោះទេ ដូច្នេះដើម្បីពន្លឿនឲ្យលទ្ធផលពួកគាត់មានការកើនឡើងខ្ពស់ជាងមុន សហព័ន្ធបានផ្លាស់ប្តូយុទ្ធហឹកហាត់បន្តិច ដោយលោកពន្យល់ថា ក្នុងដំណាក់កាលនេះ យើងត្រូវអោយពួកប្រឹងហ្វឹកហាត់បង្កើនកម្លាំងបន្ថែម ។
លោក ហ៊ុន បូរី បានបង្ហើបអោយដឹងផងដែរថា ប្រសិនបើបញ្ហាកូវីត មានការធូស្បើយតាមផែនការរបស់សហព័ន្ធ និងរៀបចំអោយមានការប្រេកួតវាស់ស្ទង់សមត្ថភាព នាខែកញ្ញាដែលចែកចេញជាពីវ័យ គឺការប្រកួតយុវជនអាយុក្រោម១៨ ឆ្នាំនិងយុវជនអាយុចាប់ពី១៨ឆ្នាំឡើង ។
សូមបញ្ជាក់ថា ដោយសារមានបញ្ហារីករាល់ដាលនៃជំងឺកូវីត១៩ នៅទូទាំងសកលលោក បានធ្វើអោយក្រសួងអប់រំ សម្រេចលុបការប្រកួតក្នុងឆ្នាំ២០២០ទាំងអស់ ដោយលើកទៅរៀបចំនៅឆ្នាំក្រោយជំនួសវិញ ៕