ក្លិបធំៗ៣នៅអឺរុប មានឱកាសលើកពាន៣ ក្នុងរដូវកាលនេះ ខណៈប្រធានក្លិប AT Madrid ថា Champions Leagueគួរតែផ្តល់ជូនក្រុមលោក
ក្លិប៣នៅអឺរុប មានឱកាសលើកពាន៣ ក្នុងរដូវកាលនេះ ក្នុងនោះមានក្លិប Bayern Munich, Juventus និង Paris Saint-Germain។ ដោយក្លិប Bayern Munich បានឡើងដល់វគ្គផ្ដាច់ព្រ័ត្រ German Cup ក្រោយយកឈ្នះ Eintracht Frankfurt និង ពាន Bundesliga , Champions League ។ ឯ PSG ឈ្នះពាន Ligue ១ រួចជាស្រេច ហើយត្រូវលេងផ្ដាច់ព្រ័ត្រពាន Coup de France ជាមួយ Saint-Etienne ។ ចំណែកឯ Juventus វិញលេងនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ Coppa Italia , Serie A និង Champions League ។ ចំពោះក្លិប Barcelona , Real Madrid , Man City , Liverpool សុទ្ធតែអស់ឱកាសគ្រងពាន៣។
Juventus, PSG និង Bayern Munich គឺជាក្រុមតែ៣គត់ ដែលកំពុងកាន់កាប់ពាន៣ នៅរដូវកាល២០១៩-២០ ដោយពួកគេនីមួយៗ ស្ថិតនៅកំពូលតារាងក្នុងលីគដូចគ្នា និងមានឈ្មោះលេងនៅវគ្គ៨ក្រុមចុងក្រោយ Champions League។
ចំណែកឯលោក Cerezo ប្រធានក្លិប AT Madrid បាននិយាយថា ពាន UEFA Champions League រដូវកាលនេះគួរតែឱ្យទៅ Atletico Madrid ។
ដោយសារតែការប្រកួត UEFA Champions League នៅមិនទាន់កំណត់ពេលវេលាបាននៅឡើយទេ ក្រោយពីបានផ្អាកដោយសារតែមេរោគ Covid-19 កន្លងទៅនេះ ។ ហេតុផលដែលលោកនិយាយាដូច្នេះ ដោយសារតែក្រុមលោក បានយកឈ្នះជើងឯកឆ្នាំមុន ៕