កូវីដ១៩៖ ថៃគ្រោងអនុញ្ញាតឲ្យលក់ស្រាក្នុងអាហារដ្ឋានវិញ ថ្ងៃស្អែកនេះ
អត្ថបទដោយ៖
Kien Sereyvuth
ថៃ៖ បណ្តាភោជនីយដ្ឋាន សណ្ឋាគារ និងអាហារដ្ឋានទំនងជានឹងត្រូវអនុញ្ញាតឲ្យលក់គ្រឿងស្រវឹងឡើងវិញ ដែលវាគឺជាដំណាក់កាលទី៤ នៃការបន្ធូរបន្ថយការរឹតត្បឹតក្នុងស្ថានភាពកូវីដ១៩ ដោយសំណើនេះនឹងបញ្ជូនទៅឆ្លងមជ្ឈមណ្ឌលគ្រប់គ្រងជំងឺកូវីដ១៨ នាថ្ងៃសុក្រស្អែកនេះ។
ក្រៅពីនេះ បំរាមគោចរពេលយប់អាចនឹងត្រូវដកចេញវិញ រយៈពេលសាកល្បង១៥ថ្ងៃ ប៉ុន្តែភាពក្នុងគ្រាអាសន្ននៅតែមានសុពលភាព ដើម្បីបន្តគ្រប់គ្រងស្ថានភាពជំងឺកូវីដ១៩។ យ៉ាងណាក៏ដោយ បារ ខារ៉ាអូខេ និងPub មិនទាន់អនុញ្ញាតឲ្យដំណើរការនៅឡើយទេ នេះបើតាមអ្នកនាំពាក្យមជ្ឈមណ្ឌលគ្រប់គ្រងជំងឺកូវីដ១៨ លោក Taweesilp Visanuyothin ។
ការអនុញ្ញាតឲ្យលក់គ្រឿងស្រវឹងក្នុងហាងឡើងវិញនេះ ក្រោយពេលមានការអនុញ្ញាតឲ្យមានការប្រគុំតន្ត្រី និងសកម្មភាពមួយចំនួនទៀត ខណៈដែលស្ថានភាពកូវីដ១៩នៅប្រទេសថៃ កាន់តែល្អប្រសើរ៕