Update ផ្អាក ការលក់ដូរនៅផ្សារ បឹងខ្យាង និងវត្ដវិហារត្រាញ់ ក្នុងស្រុកកណ្ដាលស្ទឹង ដើម្បីស្រាយជ្រាវអ្នកជាប់ពាក់ព័ន្ធចម្លងកូវិដ-១៩ ដែលបានទៅលេងម្ដាយនៅទីនោះ

អត្ថបទដោយ៖
ធី ដា

កណ្តាល៖ នៅថ្ងៃទី០៩ ធ្នូ ឆ្នាំ២០២០នេះ ក្រសួងសុខា ភិបាល បាន ផ្អាកដំណើរការផ្សារបឹងខ្យាង និងវត្តវិហារ ត្រាញ់ ក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ជាបណ្តោះអាសន្ន គឺដើម្បីធានាថាបងប្អូនប្រជាពលរដ្ឋទាំងអស់មិនមានឆ្លងជំងឺកូវីដ–១៩ និងសូមអធ្យាស្រ័យចំពោះបងប្អូនប្រជាពលរដ្ឋ និងអាជីវករទាំងអស់ ព្រោះដើម្បីធ្វើការស្រាវជ្រាវរកអ្នកពាក់ព័ន្ធនឹងក្រុមគ្រួសាររបស់លោកស្រីអៀម ធីតា ដែលមានលទ្ធផលវិជ្ជមានវីរុសកូវីដ–១៩ ដែលមានជាប់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២៨ វិច្ចិកា- រស់នៅសង្កាត់បឹងទំពន់ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ហើយបានទៅលេងម្ដាយ នៅស្រុកកណ្ដាលស្ទឹងនោះ។

យោងតាមរបាយការណ៍របស់ក្រុមគ្រូពេទ្យ អ្នកពាក់ព័ន្ធដោយផ្ទាល់មានចំនួន០៧នាក់ និងដោយប្រយោលចំនួន ៣៧នាក់ពួកគាត់បានទៅធ្វេីតេស្តរកមេរោគកូវីដ–១៩ នៅមន្ទីរពេទ្យបង្អែកជ័យជំនះ ក្រុងតាខ្មៅ និងបានធ្វើចត្តាឡីស័កនៅតាមមណ្ឌលចត្តាឡីស័កដែលរដ្ឋបាលខេត្តបាន រៀបចំ បានយ៉ាងត្រឹមត្រូវតាមវិធាន របស់ក្រសួងសុខា ភិបាល រួចហើយ៕ ដោយ / គ្រី សម្បត្តិ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner