ធនាគរជាតិនៃកម្ពុជាថ្លែងអំណរគុណចំពោះសមាគមមីក្រូហិរញ្ញវត្ថុដែលបានរៀបចំការរៃអង្គាសមូលនិធិជួយដល់ប្រជាពលរដ្ឋដែលរងគ្រោះសារទឹកជំនន់ និងជំងឺកូវីដ-១៩
យោងតាមលិខិតរបស់ធានាគារជាតិនៃកម្ពុជា កាលពីថ្ងៃទី៧ធ្នូឆ្នាំ២០២០ បានថ្លែងអំណរគុណចំពោះសមាគមមីក្រូហិរញ្ញវត្ថុដែលបានរៀបចំការរៃអង្គាសមូលនិធិពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែលជាសមាជិក និងមិនទាន់ជាសមាជិក ក្នុងការចូលរួមចំណែកក្នុងសកម្មភាពមនុស្សធម៌ តាមរយៈការផ្ដល់វិភាគទានថវិកា ដោយស្ម័គ្រចិត្តចំនួន ៥២លានរៀល និង ១ម៉ឺន៤ពាន់៧៦៩ដុល្លារអាមេរិក ដើម្បីជួយសម្រួលទុក្ខលំបាកប្រជាជនរងគ្រោះ ដោយសារការរីករាលដាលនៃកូវីដ-១៩ និង ទឹកជំនន់ នៅក្នុងខែតុលាឆ្នាំ២០២០។
ធនាគារជាតិនៃកម្ពុជា បានចាត់ទុកសកម្មភាពមនុស្សធម៌នោះ គឺជាវប្បធម៌របស់ខ្មែរ និងជាគំរូល្អមួយសម្រាប់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជា។ ជាមួយគ្នានោះដែរ នៅថ្ងៃទី៩ធ្នូនេះ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានថ្លែងអំណរគុណដល់គ្រឹះស្ថានហិរញ្ញវត្ថុ ទាំងជាសមាជិក និងមិនទាន់ជាសមាជិក ដែលបានចូលរួមចំណែកជួយដល់ប្រជាជនកម្ពុជាដែលរងផល់ប៉ះពាល់ដោយសារទឹកជំនន់។
គ្រឹះស្ថានហិរញ្ញវត្ថុចំនួន ៤៧ ស្ថានប័ន បន្ថែមលើគ្រឹះស្ថានទាំង៤៧ខាងលើនោះ សមាជិកសមាគមជាច្រើនផ្សេងទៀត ក៏បានចូលរួមដោយផ្ទាល់តាមស្ថាប័នរៀងៗខ្លួន ជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជាក្នុងការជួយដល់ប្រជាជនដែលរងផលប៉ះពាល់ដោយសារទឹកជំនន់ផងដែរ៕កឹម ទៀង