ប្រាសាទនាងខ្មៅ

ប្រាសាទនាងខ្មៅ ជាប្រាសាទបុរាណសាងសង់ឡើងអំពីថ្មភក់ និងឥដ្ឋ ក្នុងរចនាប័ទ្ម កោះកែ សម័យអង្គរ សតវត្សទី១០ ក្នុងរាជព្រះបាទ ជ័យវរ្ម័នទី ៤ នៃគ្រឹស្តសករាជ ដើម្បីឧទ្ទិសថ្វាយដល់ព្រះឥសូរ ក្នុងព្រហ្មញ្ញសាសនា ។

ប្រាសាទនេះមានទីតាំងស្ថិតនៅ ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ ជាប់ផ្លូវជាតិលេខ ២ ចម្ងាយប្រមាណ ៥២ គីឡូម៉ែត្រ ពីភាគខាងត្បូង រាជភ្នំពេញ ២៧ គីឡូម៉ែត្រ ពីទីរួមខេត្ត តាកែវ និង ៣ គីឡូម៉ែត្រ ពីភ្នំជីសូរ ។ w

បានជាគេហៅថាវត្ដ ប្រាសាទនាងខ្មៅ ព្រោះក្នុងវត្ដនោះមាន ប្រាសាទបុរាណពីរ ឈ្មោះ ប្រាសាទនាងខ្មៅ នៅខាងលិច វិហារ ចំ ខ្លោងទ្វារវត្ដ ទិសបស្ចឹម ។ ប្រាសាទទាំងពីរនោះ ធ្វើពីថ្មផង ឥដ្ឋផង ទំហំ ៤ម៉ែត្រ ៤ជ្រុង កម្ពស់ ១០ម៉ែត្រ កំពូលស្រួច ដូចចេតិយខ្ពស់ត្រដែត៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner