គ្រួសារមួយបានប្រមូលគ្រាប់មីនប្រឆាំងមនុស្ស និងសំណល់ជាតិផ្ទុះពីសង្គ្រាម មករក្សាទុកនៅផ្ទះ និងចងព្យួរនៅលើដើមអំពិល

អត្ថបទដោយ៖
Kien Sereyvuth

សមត្ថកិច្ចចំរុះ ហួសចិត្តដោយឃើញគ្រួសារ១បានប្រមូលគ្រាប់មីនប្រឆាំងមនុស្ស និងសំណល់ជាតិផ្ទុះពីសង្គ្រាម មករក្សាទុកនៅផ្ទះ ចងព្យួរនៅលើដើមអំពិលសំរាប់កម្សាន្តអារម្មណ៍លេង។ ករណីនេះ សមត្ថកិច្ចបានប្រទះឃើញ កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០  នៅភូមិទំនប់ដាច់ ឃុំអូរ៣ជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។

សមត្ថកិច្ចចំរុះបានឲ្យដឹងថាគ្រួសារដែលប្រមូលគ្រាប់មីនប្រឆាំងមនុស្ស និងសំណល់ជាតិផ្ទុះពីសង្គ្រាម  មករក្សាទុកនៅផ្ទះចងព្យួរនៅលើដើមអំពិលនោះ មានគ្រាប់មីនជិត៣០គ្រាប់ ហើយគ្រាប់មីនភាគច្រើននៅមានប្រសិទ្ធភាពផ្ទុះនៅឡើយ ហើយវាមានគ្រោះថ្នាក់បំផុត។

សមត្ថកិច្ចចំរុះបានឲ្យដឹងទៀតថាគ្រួសារមួយនេះប្រកបមុខរបរដើរស៊ីឈ្នួលដោះមីននៅតាមចំការ រឺដីចាស់ដែលមានគ្រាប់ម៉ឺនក្រោយពីដោះបានប្រមូលយកមកទុកនៅផ្ទះ ស្របពេលខ្លះចងព្យួរនៅលើដើមអំពិលសំរាប់កម្សាន្តអារម្មណ៍លេង។ សមត្ថកិច្ចចំរុះបានឲ្យដឹងទៀតថា គ្រួសាររូបនេះ ត្រូវប្រឈមមុខច្បាប់ហាមឃាត់ការប្រើប្រាស់ និងរក្សាទុកគ្រាប់ម៉ឺនផង ប្រឈមមុខច្បាប់អាវុធជាតិផ្ទុះផង។

សមត្ថកិច្ចចំរុះបានអំពាវនាវប្រជាពលរដ្ឋទាំងអស់រួមគ្នាការពារសុវត្ថិភាពពីគ្រាប់មីន ដោយឃើញអ្នកណាម្នាក់ប្រើប្រាស់  ឬរក្សាទុកគ្រាប់មីន ត្រូវរាយការណ៍មកសមត្ថកិច្ចរួមមានអាជ្ញាធរមូលដ្ឋាន ឬកងកម្លាំងនគរបាល ឬកម្លាំងស៊ីម៉ាក់ជាបន្ទាន់ ដើម្បីចុះទៅពិនិត្យ និងយកទៅកំទេចចោល ដើម្បីជៀសវាងពីការផ្ទុះស្លាប់ដល់ប្រជាពលរដ្ឋ៕ ដោយ៖ ឃិន គន្ធា

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner