មានក្រុមហ៊ុន៤បោះទុនវិនិយោគថ្មីបង្កើតការងារជាង៤០០០កន្លែង

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​បានអនុម័តឱ្យក្រុមហ៊ុន​ឱ្យក្រុមហ៊ុន៤បោះទុនវិនិយោគនៅកម្ពុជាដែលបង្កើតការងារបានចំនួន៤០៦៥កន្លែងដែលមានទឹកប្រាក់វិនិយោគ៦២.៤លានដុល្លារ។

ក្រុមហ៊ុនទី១មានឈ្មោះថា ១-“HUA TE BANG (CAMBODIA) CO., LTD.ជាក្រុមហ៊ុនរោងចក្រផលិតផលិតផលពីប្លាស្ទីកគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិត្រពាំងត្រប់ សង្កាត់បឹងធំ ខណ្ឌកំបូល រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ២,៨លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២១៦កន្លែង។

ក្រុមហ៊ុនទី២ មានឈ្មោះថា “PRINTX GP (CAMBODIA) FACTORY CO., LTD.” ជារោងចក្រផលិតកាបូបគ្រប់ប្រភេទ និងគ្រឿងបន្សំកាបូប ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ៥១ ភូមិត្រពាំងផ្លុង ឃុំដំណាក់រាំង ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ៦,៦លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១.៤១៤កន្លែង។​

ក្រុមហ៊ុនទី៣ មានឈ្មោះថា “DIZE (CAMBODIA) NONG YE FAZHAN CO., LTD.” ជាកសិដ្ឋានដាំដំណាំចេក ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិមាឃ ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម មានទុនវិនិយោគប្រមាណ ១៧,៨លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១.៩០០កន្លែង។

និងទី៤ ជាក្រុមហ៊ុន “SUN & MOON HOTEL CO., LTD.” គម្រោងសាងសង់និងអាជីវកម្មសណ្ឋាគារថ្នាក់ផ្កាយ៤ ចំនួន ២០០បន្ទប់ ដែលមានទីតាំងវិនិយោគស្ថិតនៅដីឡូតិ៍លេខ ២៨៥ មហាវិថីព្រះនរោត្តម ជាប់ស្ពានព្រះមុនីវង្ស កែងផ្លូវលេខ២៣៣ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ៣៥,២លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៥៣៥កន្លែង។

ការបង្កើតរោងចក្រនេះ​គឺនៅចំពេលដែលកម្ពុជារងសម្ពាធខ្លាំងពីជំងឺកូវីដ១៩ដែលធ្វើឱ្យមនុស្សរាប់ម៉ឺននាក់បាត់បង់ការងារធ្វើ៕

ads banner
ads banner
ads banner