ក្រសួងសុខាភិបាលបដិសេធការផ្សាយក្មេងស្រី១៨ឆ្នាំវៀតណាមឆ្លងកូវីដ១៩
ការផ្សាយមួយរបស់កាសែតវៀតណាមដែលនិយាយថាមានក្មេងស្រីវៀតណាមអាយុ១៨ឆ្នាំម្នាក់ឆ្លងវិរុសកូវីដ១៩ ពេលវិលត្រឡប់មកពីប្រទេសកម្ពុជា បានប្រញាប់ឲ្យមន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាលកម្ពុជាបានបដិសេធ។ កាសែត VNEXPRESS របស់វៀតណាមបានចេញផ្សាយកាលពីថ្ងៃទី៨មិថុនា ដោយបញ្ជាក់ថា អ្នកជម្ងឺរបស់ ខ្លួន ម្នាក់ជាស្ត្រីអាយុ១៨ឆ្នាំ បានឆ្លងនឹងវីរុសកូវីដ១៩ពេលវិលត្រឡប់មកពីកម្ពុជា។ យោងតាមការផ្សាយ ស្ត្រីវៀត ណាមម្នាក់ អាយុ១៨ឆ្នាំនោះ គឺជាអ្នកស្រុក ហុង ងូ នៃខេត្តដុងថាប់ ប៉ុន្តែការផ្សាយមិនបញ្ជាក់ថាតើស្ត្រីវៀត ណាមនោះ ទស្សនកិច្ចកម្ពុជានៅកន្លែងណាខ្លះ និងស្ថិតក្នុងកម្ពុជានៅកន្លែងណាមួយនោះឡើយ។ រដ្ឋលេខាធិការក្រសួងសុខាភិ បាលលោកស្រីឳវណ្ណឌីន បានថ្លែងប្រាប់សារព័ត៌មានថ្ងៃនេះថាការផ្សាយ របស់ កាសែតវៀតណាមនោះ គឺជាការ ផ្សាយមិនពិតទេ។ លោកស្រីបានថ្លែងថា គេមិនទាន់ដឹងថាប្រភពពិតប្រាកដនៃ ស្ត្រីវៀតណាមអាយុ១៨ឆ្នាំនោះ មកពីទីកន្លែងណាពិតប្រាកដនៅឡើយទេ។ លោកស្រីបានថ្លែងថា យើងសូម ស្នើឲ្យវៀតណាមពិនិត្យរឿង នេះ។