ភ្លៀងមួយមេធំ លាយឡំ ខ្យល់បោកបក់ បាក់ដើមឈើ១ដើមធំ សង្កត់រថយន្ត១គ្រឿងនៅខណ្ឌដូនពេញ
ភ្នំពេញ ៖ មានដើមត្រសេក ធំមួយដើមត្រូវបានបាក់សង្កត់រថយន្ត១គ្រឿង ក្រោយពីមេឃភ្លៀងមួយមេ រួមនិង ខ្យល់បោកបក់យ៉ាងខ្លាំង នៅតាមបណ្ដោយ ផ្លូវត្រសក់ផ្អែម កែងផ្លូវលេខ១៥៨ មូលដ្ឋានសង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ និងបង្ករកាភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១និង៤០នាទីរសៀល ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០នេះ។
តាមប្រភពព័ត៌មានពីមន្ត្រីសមត្ថកិច្ចយាមនៅគោលដៅបានប្រាប់ឲ្យដឹងថានៅមុនពេលកើតហេតុគឺ មានមេឃភ្លៀងធ្លាក់ រួមនឹង ខ្យល់បោកបក់យ៉ាងខ្លាំង ដែលបង្កអោយខ្យល់បក់តោង ដើមត្រសេកធំ១ដើម បង្កអោយបាក់មែកធំ សង្កត់រថយន្តម៉ាក់ Rav4 មួយគ្រឿង ពណ៌ឈាមជ្រូក ពាក់លេខភ្នំពេញ 2G-5505 របស់អ្នកធ្វើដំណើរកំពុងបើកបរតាមបណ្ដោយផ្លូវត្រសក់ផ្អែម ក្នុងទិសដៅពីត្បូងទៅជើង ខណៈមកដល់ចំណុច កើតហេតុ បណ្ដាលអោយខូចខាត់ផ្នែកដំបូល បន្តិចបន្តួច តែសំណាងល្អមិនបង្កអោយមានមនុស្សរងរបួសឡើយ។
លោក សុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ បានប្រាប់ឲ្យដឹងថា ក្រោយពីទទួលព័ត៌មានថាមានការណីបាក់ដើមត្រសេក នៅចំណុចកើតហេតុ រួចមក និងដែលបាក់សង្កត់ទៅលើរថយន្ត១គ្រឿង ក៏បានបញ្ជាកម្លាំងគណៈបញ្ជាការឯកភាពចុះជួយសម្រួលនៅកន្លែងកើតហេតុភ្លាមៗតែម្ដង។ ក្រោយពេលកើតហេតុ សាលាធានីភ្នំពេញ ក៏បានចាត់កម្លាំងចុះមកកាត់ដើមឈើយកចេញដើម្បី ជៀសវាងការកក់ស្ទះចរាចរណ៍៕ធ.ដ
ដោយ៖ ជីម ភារ៉ា