រថយន្ដ២គ្រឿង បុកគ្នានៅផ្លូវ៦០ម៉ែត្រ បណ្ដាលឲ្យរថយន្ដម្ខាងរេចង្កូតធ្លាក់ផ្លូវក្រឡាប់អូសជាច្រើនម៉ែត្រ

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ ៖ រថយន្ដព្រូសមួយគ្រឿងបានរេចង្កូតបុកជាមួយរថយន្ដដឹកអេតចាយមួយគ្រឿងទៀត  បណ្ដាលឲ្យធ្លាក់ផ្លូវក្រឡាប់អូសជាច្រើនម៉ែត្ររងការខូចខាត៉ាងដំណំ ដោយបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង០៩ និង២០នាទីយប់នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០ ស្ថិតតាមបណ្ដោយផ្លូវ៦០ម៉ែត្រ ក្នុងសង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា  មុនពេលកើតហតុឃើញរថយន្ដដឹកអេតចាយមួយគ្រឿងក្បាលពណ៌សរពាក់ស្លាកលេខភ្នំពេញ3C-1657 ដែលបានធ្វើដំណើរក្នុងទិសដៅពីជើងមកត្បូងក្នុងល្បឿនមធ្យម
លុះមកដល់ចំនុចកើតហេតុក៏មានរថយន្ដមួយទៀតម៉ាកព្រូសពណ៌ទឹកសមុទ្យពាក់ស្លាកលេខភ្នំពេញ 2AK-9270 ធ្វើដំណើរពីត្បូងមកជើងបញ្ច្រាស់ផ្លូវគ្នាក្នុងល្បឿនលឿន ដោយខណៈនោះមេឃភ្លៀងហើយផ្លូវក៏រអិល ទៅបុក និងរថយន្ដដឹកអេតចាយរេចង្កូតធ្លាក់ផ្លូវអូសក្រឡាប់ជាច្រើនម៉ែត្របណ្ដាលឲ្យខូចខាតរថយន្ដស្ទើកតែមួយចំហៀង ចំពោះករណីខាងលើកនេះគ្មានអ្នករងរបួសឡើយ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចក៏បានមកដល់ចំនុចកើតហេតុនិងឲ្យភាគីទាំង២ដោះស្រាយគ្នាដែរ  តែខាងរថយន្ដដឹកអេតចាយទាសំណងមិនត្រូវគ្នាជាមួយនិងភាគីរថយន្ដព្រូស ក៏បានទាក់ទងទៅសមត្ថកិច្ចជំនាញចរាចរណ៍ធ្វើការវាស់វែងយករថយន្ដទាំង២គ្រឿងទៅរក្សរទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក  នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រងចាំដោះស្រាយគ្នានៅពេលក្រោយ៕ធ.ដ

ដោយ៖  ជីម  ភារ៉ា

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner