ឆក់ទូរស័ព្ទដៃមិនបានសម្រេចហើយ ត្រូវទុកម៉ូតូចោលរត់គេចខ្លួន

ភ្នំពេញ៖ ជនសង្ស័យ៣នាក់បានជិះម៉ូតូ២គ្រឿងធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីបុរសម្នាក់កំពុងបេីកម៉ូតូកង់បីមិនបានសម្រេច បណ្ដាលឲ្យម៉ូតូកង់បីក្រឡាប់រួមនឹងម៉ូតូមួយគ្រឿងរបស់ជនសង្ស័យ បានដួលហេីយទុកចោល រួចពួកគេនាំគ្នារត់ឡើជិះម៉ូតូមួយគ្រឿងទៀតគេចខ្លួនបាត់។

ហេតុការណ៍បានកើតឡើងកាលពីវេលាម៉ោង០២ និង៤០នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០ ស្ថិតនៅតាមបណ្ដោយផ្លូវ៣៣៥ ជិតនឹងរង្វង់មូលកាំកូសុីធី ក្នុងសង្កាត់ទួសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

យោងតាមសម្ដីជនរងគ្រោះជាម្ចាស់ម៉ូតូកង់បីបានប្រាប់ឲ្យដឹងថា មុនកើតហេតុមានភ្ញៀវបានខលទូរស័ព្ទឲ្យគាត់មកយកនៅម្ដុំផ្សារផ្លាស្សា ក្បែរស្ពានអាកាសផ្សារដីហុយ ដោយឲ្យរូបគាត់ដឹកទៅម្ដុំរង្វង់មូលកាំកូសុីធី ធ្វេីដំណើរតាមបណ្ដោយផ្លូវ៣៣៥ ក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុខាងលើក៏លេចមុខជនសង្ស័យចំនួន៣នាក់ជិះម៉ូតូ២គ្រឿងដោយមួយគ្រឿងមិនចាំម៉ាកជិះគ្នាពីរនាក់ ចំណែកអ្នកជិះធ្វើសកម្មភាពម្នាក់ឯងជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមសង់ស៊េរីឆ្នាំ២០១៨ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1GW-4749 បានធ្វើដំណើរមកពីក្រោយរួចធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីបុរសជាភ្ញៀវកំពុងជិះកង់បីមិនបានសម្រេចដោយមានការប្រទាញប្រទង់គ្នា បណ្ដាលឲ្យម៉ូតូកង់បីក្រឡាប់ និងម៉ូតូជនសង្ស័យដួល។

ប្រភពដដែលបានបន្តទៀតថា បន្ទាប់ជនសង្ស័យបានងើបឡើងលើកម៉ូតូជិះបានបន្តិចក៏ស្រាប់តែដួលម្ដងទៀត។ ពេលនោះរូបគាត់បានស្រែកចោរៗធ្វើឲ្យជនសង្ស័យភ័យស្លន់ស្លោបានរត់ឡើងជិះម៉ូតូបក្ខពួករបស់ខ្លួនគេចខ្លួនបាត់ស្រមោល បន្សល់ម៉ូតូទុកមួយគ្រឿង។ ចំណែកម៉ូតូកង់បីរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានធ្វើការសួរនាំរួចយកម៉ូតូជនសង្ស័យ និងជនរងគ្រោះមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទូលសង្កែទី១ ងាយស្រួលសមត្ថកិច្ចស្រាវជ្រាវរកចាប់ខ្លួនសង្ស័យមកផ្តន្ទាទោសតាមផ្លូវច្បាប់៕ ដោយ៖ ជីម ភារ៉ា

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner