សហព័ន្ធសេវាអប់រំនៅកម្ពុជា ដែលមានសមាជិក ១០០សាលា-ក្រុមហ៊ុន រួមគ្នាបរិច្ចាគ ៥០០០ដុល្លារ
អត្ថបទដោយ៖
ហេង វណ្ណា
ភ្នំពេញ៖ សហព័ន្ធសេវាអប់រំនៅកម្ពុជា (Federation of Education Services in Cambodia)ដែលមានសមាជិកប្រមាណ១០០សាលា-ក្រុមហ៊ុន បានប្រមូលថវិកាចូលគ្នាបាន ៥០០០ដុល្លារ ជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ទិញវ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ ។
បន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន ប្រកាសពីការត្រៀមថវិកាទិញវ៉ាក់សាំងកូវីដ១៩ មកចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ស្របពេលដែលជំងឺកូវីដ១៩ បានឆ្លងចូលដល់សហគមន៍កម្ពុជា។
សម្តេចតេជោ ហ៊ុន សែន ថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ បានប្រកាសពីការត្រៀមបម្រុងថវិកា សម្រាប់ទិញវ៉ាក់សាំងយកមកចាក់ ជូនប្រជាជនដោយឥតគិតថ្លៃ ជាជំហានដំបូងចំនួន ១លានដូស ដើម្បីចាក់ប្រជាពលរដ្ឋប្រមាណ ៥០ម៉ឺននាក់៕

ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។