សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានផ្ដល់អំណោយឧបត្ថម្ភជូន អ្នកស្រី ញឹម សុខា តារាសម្តែងដែលមានជីវភាពលំបាក
អត្ថបទដោយ៖
ធី ដា
នៅព្រឹកថ្ងៃសុក្រ ទី១១ ខែធ្នូ ឆ្នាំ២០២០នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឲ្យលោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា និងសហការីជួបសំណេះសំណាល សួរសុខទុក្ខ និងឧបត្ថម្ភអំណោយ ជួយសម្រាលការលំបាកផ្នែកជីវភាពដល់អ្នកស្រី ញឹម សុខា ជាតារាសម្តែងវ័យ ៥៦ឆ្នាំ កំពុងមានជំងឺប្រចាំកាយ ហើយឆ្លៀតពេលធ្វើការងារផ្ទះឱ្យគេ និងមានកូនស្រីអាយុ ១៥ឆ្នាំក្នុងបន្ទុក កំពុងស្នាក់នៅផ្ទះជួល ក្នុងរាជធានីភ្នំពេញ។
រម្លឹកថា អំណោយកាកបាទក្រហមកម្ពុជាផ្តល់ជូនអ្នកស្រី ញឹម សុខា រួមមាន ៖ អង្ករ ១២០គីឡូក្រាម មី ២កេស ត្រីខ ២០កំប៉ុង ឃីត (មុង ភួយ សារុង ក្រមា អាវយឺត) ១កញ្ចប់ និងថវិកា ៥លានរៀល។ ដោយឡែក ផ្តល់ជូនកូនស្រីរបស់អ្នកស្រី រួមមាន កាបូបស្ពាយ១ សម្ភារសិក្សាមួយចំនួន និងថវិកា ១លានរៀល៕ ដោយ / គ្រី សម្បត្តិ
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕