Starbucks មានផែនការបើកសាខាឲ្យបានជាង 22.000 កន្លែងទៀត ក្នុងរយៈ ពេល10ឆ្នាំខាងមុខ

បរទេស៖ទោះបីជាអាជីវកម្មរបស់ខ្លួនកំពុងដំណើរការនៅស្ទើរគ្រប់ទីកន្លែងលើពិភពលោកទៅហើយក្តី ប៉ុន្តែក្រុមហ៊ុន Starbucks នៅតែបង្ហាញពីផែនការក្នុងការពង្រីកអាជីវកម្មរបស់ខ្លួនរាប់ពាន់កន្លែងទៀតក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ។

យោងតាមការចេញផ្សាយរបស់ទូរទស្សន៍ CNN នៅថ្ងៃសុក្រនេះបានឲ្យដឹងថា Starbucks បានប្រកាសថាខ្លួនបានត្រៀមរៀបចំផែនការរួចទៅហើយក្នុងការបើកដំណើរការសាខារបស់ខ្លួនសរុបឲ្យបានចំនួនដល់ទៅ 55, 000 កន្លែងខណៈដែលបច្ចុប្បន្ននេះខ្លួនមានសាខាកំពុងតែដំណើរការស្រាប់ 33, 000 កន្លែងទៅហើយក្តី។

សាខាថ្មីទាំងនោះនឹងប្រើប្រាស់យុទ្ធសាស្ត្រថ្មីមួយចំនួនបូករួមទាំងប្រតិបត្តិការសេវាកម្មថ្មីទីតាំងតូចជាងមុនទីតាំងខ្លះអាចជិះរថយន្តឆ្លងកាត់បាននិងទីតាំងខ្លះទៀតអាចចតចាំយកតែម្តងក៏មានដោយក្រុមហ៊ុនបានសង្ឃឹមថាវិធីទាំងនេះខ្លួននឹងអាចឆក់យកទីផ្សារអតិថិជនបានកាន់តែច្រើនពីទីផ្សារប្រកួតប្រជែង។

លោកស្រី Roz Brewer ប្រធានប្រតិបត្តិរបស់ Starbucks បាននិយាយថា៖ក្រុមហ៊ុនកន្លងមកបានរីកលូតលាស់បានតែជាមួយនឹងបណ្តាទីតាំងដែលមានទីផ្សារខ្លាំង ប៉ុន្តែជាក់ស្តែងនៅក្នុងតំបន់ផ្សេងទៀតដែលយីហោរបស់យើងបានជ្រៀតចូលទីផ្សារបានតិចតួចនោះក៏នៅតែមានសក្តានុពលជាច្រើនទៀតដែលយើងបានសម្លឹងឃើញ៕

ស៊ុន លី
ស៊ុន លី
ធ្លាប់បំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានជាភាសាខ្មែរជាមួយនឹងស្ថាប័នព័ត៌មានមួយចំនួនរយៈពេល៧ឆ្នាំ។ បទពិសោធបកប្រែប្រភេទព័ត៌មានអន្តរជាតិនយោបាយសេដ្ឋកិច្ចនិងកីឡាផង។ បច្ចុប្បន្នកំពុងបំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានសេដ្ឋកិច្ចអន្តរជាតិឱ្យសារព័ត៌មាន AMS Economy
ads banner
ads banner
ads banner