អាល្លឺម៉ង់ផ្តល់ជំ​នួយឥតសំណង​១៤,៦លានដុល្លារ​ដើម្បីអភិវឌ្ឍសេដ្ឋកិច្ច

នៅថ្ងៃទី៩ ខែមិថុនានេះ រដ្ឋាភិបាលអាល្លឺម៉ង់ បាន​ផ្តល់ជំនួយឥតសំណង១៤,៦លានដុល្លារអាមេរិកមកដល់កម្ពុជាដើម្បីជួយអភិវឌ្ឍសេដ្ឋកិច្ចដោយផ្តោតលើវិស័យសំខាន់ៗចំនួន៤។ នេះជាជំនួយបច្ចេកទេសស្តីពី​កិច្ច​សហប្រតិបត្តិការបច្ចេកទេស​ឆ្នាំ២០១៩រវាងប្រទេសទាំងពីរដែលចុះហត្ថលេខាដោយទេសរដ្ឋមន្ត្រី ជិន ប៊ុនស៊ាន ទទួល​បន្ទុក​បេសកកម្ម​ពិសេស និង​ជា​អនុប្រធាន​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា និង លោក Christian Berger ឯកអគ្គ​រដ្ឋ​ទូត​សហព័ន្ធ​អាល្លឺម៉ង់​ប្រចាំ​នៅ​កម្ពុជា។

គម្រោងទាំង៤ រួម​មាន ៖ ១) ការ​កំណត់​អត្ត​សញ្ញាណ​កម្ម​គ្រួសារ​ក្រីក្រ, ២) ការ​គាំពារ​សុខភាព​សង្គម, ៣) ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​មូលដ្ឋាន និង ៤) មូល​និធិ​សម្រាប់​ការ​សិក្សា និង​អ្នក​ឯកទេស ។

គម្រោង​ទាំង​នេះ​នឹង​អនុវត្ត​ដោយ​ទីភា្នក់ងារ​អាល្លឺម៉ង់​សម្រាប់​កិច្ច​សហប្រតិបត្តិការ​បចេ្ចកទេស​ប្រចាំ​នៅកម្ពុជា (GIZ) និង​ក្រោម​កិច្ច​សហការ​យ៉ាងជិតស្និទ្ធ​ជាមួយ​ក្រសួង-ស្ថាប័ន​ពាក់ព័ន្ធ​នៃ​រាជ​រដ្ឋាភិបាល និង​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ៕

AMS
AMS
អប្សរា មេឌា សឺវីស គឺជាក្រុមហ៊ុន ដែលមានប្រព័ន្ធផ្សព្វផ្សាយចម្រុះ (Multimedia) បង្កើតឡើងក្នុងគោលបំណងផ្សព្វផ្សាយឱ្យាបានទូលំទូលាយនិងសំបូរបែប នៅក្នុងទីផ្សារប្រព័ន្ធផ្សព្វផ្សាយឌីជីថល នាពេលបច្ចុប្បន្ននិងអនាគត។ ក្រុមហ៊ុនរបស់យើងនឹងពង្រីកខ្លួន ដើម្បីក្លាយជាប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញដែលទាក់ទាញនិងពេញនិយម ដោយចាប់ផ្តើមអភិវឌ្ឍន៍នៅក្នុងប្រទេស និងឈានទៅប្រកួតប្រជែងទាំងក្នុងតំបន់ និងពិភពលោក។
ads banner
ads banner
ads banner