ឥណ្ឌារកឃើញអ្នកឆ្លង COVID-19 ជិត១ម៉ឺនករណីថ្មីទៀត នាំឱ្យតួលេខអ្នកឆ្លងសរុបកើនដល់២៧ម៉ឺន៦ពាន់៥៨៣ករណី
អត្ថបទដោយ៖
Kien Sereyvuth
ឥណ្ឌា៖ អាជ្ញាធរសុខាភិបាលឥណ្ឌារកឃើញអ្នកឆ្លងជម្ងឺ COVID-19 ចំនួន៩ពាន់៩៨៥ករណីថ្មីបន្ថែមទៀត និងអ្នកស្លាប់ថ្មីចំនួន២៧៩នាក់ នៅក្នុងរបាយការណ៍ប្រចាំថ្ងៃស្តីពីករណីឆ្លង និងស្លាប់ដោយសារ COVID-19 សម្រាប់ថ្ងៃពុធ នេះបើតាមសារព័ត៌មានស៊ីនហួរនៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០ ។
រហូតមកទល់ពេលនេះ តួលេខករណីឆ្លងសរុបនៅទូទាំងប្រទេសឥណ្ឌា កើនឡើងដល់២៧ម៉ឺន៦ពាន់៥៨៣ករណី ដោយក្នុងនោះមានអ្នកជំងឺសរុប៧ពាន់៧៤៥នាក់បានបាត់បង់ជីវិត និង ១៣ម៉ឺន៥ពាន់២០៦នាក់ផ្សេងទៀតជាសះស្បើយឡើងវិញ។ ដែលប្រការនេះ វាបានធ្វើឲ្យតួលេខនៃអ្នកជំងឺសកម្ម ឬអ្នកជំងឺដែលកំពុងតែសម្រាកព្យាបាល នៅក្នុងមន្ទីរពេទ្យនាពេលបច្ចុប្បន្នមានចំនួន១៣ម៉ឺន៣ពាន់៦៣២នាក់ ៕