ឯកឧត្តម គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ ដឹកនាំកិច្ចប្រជុំ ថ្នាក់ដឹកនាំ និងមន្រ្តី ចំណុះអគ្គនាយកដ្ឋានកិច្ចការអយ្យការ និងព្រហ្មទណ្ឌ
អត្ថបទដោយ៖
ធី ដា
នាព្រឹកថ្ងៃ សុក្រ ១១រោច ខែមិគសិរ ឆ្នាំជូន ទោស័ក ពស ២៥៦៤ ត្រូវនឹងថ្ងៃទី ១១ ខែ ធ្នូ ឆ្នាំ ២០២០ ឯកឧត្តម គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ ដឹកនាំ កិច្ចប្រជុំ ថ្នាក់ដឹកនាំ និងមន្រ្តី ចំណុះអគ្គនាយកដ្ឋានកិច្ចការអយ្យការ និងព្រហ្មទណ្ឌដើម្បី៖
១.ផ្សព្វផ្សាយអំពីការបែងចែកភារកិច្ច និងការទទួលខុសត្រូវរបស់ថ្នាក់ដឹកនាំតាមឋានានុក្រមរបស់អគ្គនាយកដ្ឋាន។
២.ពង្រឹងរបៀបរបបការងាររបស់អគ្គនាយកដ្ឋានក្នុងការអនុវត្តតួនាទីភារកិច្ចរបស់ខ្លួន។
៣.ដាក់ឱ្យដំណើរការប្រើប្រាស់នូវកំណត់បង្ហាញអេឡិចត្រូនិច (E-Notice) សម្រាប់យោបល់លើសំណុំឯកសារ របស់អគ្គនាយដ្ឋានតាមរយៈ Video conference ៕ វណ្ណ លុក
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕