ស.ស.យ.ក ចូលរួមថវិកាជាង១សែនដុល្លារជាមួយរាជរដ្ឋាភិបាលដើម្បីទិញវ៉ាក់សាំងកូវីដ-១៩
ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នៅព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០នេះ បានចាត់ក្រុមការងារ ដែលមានលោក គីម រិទ្ធី លោកស្រី ដាំ ដារិនី អនុប្រធានស.ស.យ.ក. និង លោក នួន ផារ័ត្ន សមាជិកគណៈអចិន្រ្តៃយ៍នៃគណៈកម្មាធិការកណ្ដាល ស.ស.យ.ក. បាននាំយកថវិកាដែលទទួលបានមកពីការចូលរួមវិភាគទានពីសមាជិក សមាជិការ ស.ស.យ.ក. ទូទាំងប្រទេស និងសប្បុរជននានា ចំនួន ១២៥ ០០០ ដុល្លារអាមេរិក តាមរយៈឯកឧត្តម សេង ទៀង ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជាទិញវ៉ាក់សាំងជំងឺកូវីដ-១៩។

ការចូលរួមយ៉ាងផុសផុលពីសំណាក់សមាជិក សមាជិកា និងសប្បុរសជននានា មិនថាតិចក្តី ច្រើនក្តី គឺបានបង្ហាញពីឆន្ទៈ និងស្មារតីសាមគ្គីយ៉ាងមុតមាំក្នុងនាមមហាគ្រួសារខែ្មរ គឺតែងតែចេះជួយគ្នាក្នុងគ្រាលំបាក។
នេះបើតាមទំព័រហ្វេសប៊ុកផ្លូវការរបស់ ស.ស.យក បង្ហោះផ្សាយនៅព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នំា២០២០នេះ៕
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕