មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៨ អញ្ជើញចុះសួរសុខទុក្ខយោធិនចំនួន៣រូប ដែលរងរបួសធ្ងន់ដោយសារគ្រោះថ្នាក់ចរាចរក្នុងពេលបំពេញភារៈកិច្ច

អត្ថបទដោយ៖
ជា សេឌី

ឯកឧត្តម ឧត្តមសេនីយ៍ទោ លី ស៊ុន មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៨ នៅរសៀលថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០ បានដឹកនាំកងកម្លាំងក្រោមឱវាទ ជួបសំណេះសំណាលសាកសួរសុខទុក្ខ និងនាំយកអំណោយជាថវិកាផ្ទាល់របស់ឯកឧត្តម ព្រមជាមួយនឹងថវិកាយុទ្ធមិត្ត ឧបត្ថម្ភដល់យោធិនចំនួន៣រូប ដែលបានរងរបួសជាទំងន់ បាក់ដៃ បាក់ជើង និងបែកក្បាល ដោយសារគ្រោះថ្នាក់ចរាចរណ៍ ដែលរថយន្តធ្លាក់ចុះពីលើភ្នំ អំឡុងពេលបំពេញភារកិច្ច នៅមន្ទីរពេទ្យបង្អែកខេត្ត ១៦មករា ។

 ទី១/លោកអនុសេនីយ៍ទោ សួន ពេជ្រ ជំនួយការណ៍ប្រតិបត្តិការសឹកវរសេនាតូច៣៨២ រងរបួសបាក់ដៃស្ដាំ និងបែកក្បាល់, ទី២/លោកអនុសេនីយ៍ទោ សែម ផន មេបញ្ជការរង(គ៣) វរសេនាតូច៣៨៤ រងរបួសបាក់ភ្លៅស្ដាំ, និងទី៣/លោកនាយចំណង់ សាយ ឌឿន ការិយាល័យបច្ចេកទេស កងពលលេខ៨ បាក់ជើងទាំងពីរ។

នៅក្នុងពេលសំណេះសំណាល និងសាកសួរអំពីសុខភាពនេះដែរ ឯកឧត្តម ឧត្តមសេនីយ៍ទោ លី ស៊ុន  ក៏បានឧបត្ថម្តថវិកាចំនួន៧០ម៉ឺនរៀល ជូនដល់យោធិនម្នាក់ៗ និងបានណែនាំបន្ថែមឲ្យខិតខំថែរក្សាសុខភាព ពិសេសត្រូវអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលស្ដីពីការទប់ស្កាត់ការឆ្លងរីកសាយភាយនូវជំងឺកូវីដ​-១៩ ដោយឧស្សាហ៍លាងដៃសម្អាតជាមួយអាល់កុល សាប៊ូ ជែល ឲ្យបានញឹកញាប់។

បន្ទាប់ពីសំណេះសំណាលជាមួយយោធិនចប់ ឯកឧត្តម ឧត្តមសេនីយ៍ទោ លី ស៊ុន រួមនឹងកងកម្លាំងក្រោមឱវាទបានអញ្ជើញជួបពិភាក្សាជាមួយក្រុមគ្រូពេទ្យ ស្តីអំពីសុខភាព រួមនឹងអាការៈជំងឺរបស់យោធិន និងបានស្តាប់នូវការលើកឡើងរបស់ក្រុមគ្រូពេទ្យ ពីការខ្វះខាតឈាម នៅពេលដំណើការវះកាត់។ ឯកឧត្តម     មេបញ្ជាការ រួមនឹងកងកម្លាំងក្រោមឱវាទបានស្ម័គ្រចិត្ត ធ្វើការបរិច្ចាគឈាម ជូនដល់មន្ទីរពេទ្យបង្អែកខេត្ត ១៦មករា ភ្លាមៗផងដែរ។

សូមបញ្ជាក់ថា៖ នៅព្រឹកថ្ងៃសុក្រ ទី១១ ខែធ្នូ ឆ្នាំ២០២០ ឯកឧត្តម ឧត្តមសេនីយ៍ទោ លី ស៊ុន មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៨ បានបញ្ជូនកងកម្លាំងក្រោមឱវាទដែលស្ម័គ្រចិត្ត ចំនួន៦០នាក់បន្ថែមទៀត ដើម្បីធ្វើការបរិច្ចាគឈាមជូនដល់មន្ទីរពេទ្យបង្អែកខេត្ត ១៦មករា ដើម្បីតំកល់ទុក សម្រាប់ជួយសង្គ្រោះជូនដល់យោធិនយើងទាំង៣រូបជាបន្ទាន់ផងដែរ ៕ សួនលីណា

ជា សេឌី
ជា សេឌី
មិនត្រឹមតែមានជំនាញផ្នែកកាត់តដ៏ប៉ិនប្រសប់ ថែមទាំងជាអ្នកនិពន្ធអត្ថបទទូទៅ និងបញ្ចូលសម្លេងបានយ៉ាងល្អទៀតផង។ ជំនាញទាំងនេះ នឹងផ្តល់ជូនអ្នកអាន និងអ្នកទស្សនានូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner