ស្រវឹងស្រារបើករថយន្តមិនគោរពភ្លើងស្តុបចរាចរណ៍បុករថយន្ត មួយគ្រឿងទៀត បណ្តាលឲ្យរងការខូចខាត
ភ្នំពេញ៖ បុរសម្នាក់ស្រវឹងស្រារបើករថយន្តមិនគោរពភ្លើងស្តុបចរាចរណ៍ទៅបុករថយន្តមួយទៀតម៉ាកអូឌី បណ្តាលឲ្យរងការខូចខាត។ ហេតុការណ៍នេះ កើតឡងកាលពីរវេលាម៉ោង១២ និង៣០នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០ ស្ថិតនៅចំនុចផ្លូវ វិថី ឧកញ៉ាទេពផន ក្នុងសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
បើតាមប្រភពពីកន្លែងកេីតហេតុ បានឲ្យដឹងថា នៅមុនពេលកេីតហេតុ គេបានឃេីញបុរសម្នាក់សង្ស័យស្រវឹងស្រារបើករថយន្ត១គ្រឿងម៉ាក ហាយឡែនឌ័រ ពណ៌ស្ករ ពាក់ស្លាក់លេខ ភ្នំពេញ 2Y-0603 ធ្វើដំណើរតាមបណ្តោយផ្លូវ វីថី ម៉ៅសេទុង ទិសដៅពីរកើតទៅលិចក្នុងល្បឿងលឿន និងរថយន្តម៉ាក អូឌី ពណ៌ស ពាក់ស្លាក់លេខ ភ្នំពេញ 2AE-3811 ១គឿងទៀតធ្វើដំណើរតាមបណ្តោយផ្លូវ វិថី ឧកញ៉ាកទេពផន ក្នុងទិសដៅពីរជើងទៅត្បូង ដោយរថយន្តហាយឡែនឌ័រមិនគោរពភ្លើងស្តុបចរាចរណ៍ ក៏បានមកបុករថយន្ត អូឌី ចំពេញទំហឹងរួចក៏បន្តទៅបុកនិងផ្លាក់ការាស់សាំងសូគីមិចក្រពឹតនិងរថយន្តរងការខូចខាត។ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នេះ មិនបង្កឲ្យមាននណាម្នាក់រងបួសនោះទេ។
ក្រោយពេលកេីតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ ក៏បានទាក់ទងទៅសមត្ថកិច្ចជំនាញ ចុះមកវាស់វែងយករថយន្តទាំង២គ្រឿង ទៅរក្សាទុកនៅ ការិយាល័យ នគរបាល ចរាចរណ៍ ផ្លូវ គោកនៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ រងចាំដោះស្រាយគ្នាបន្តនៅពេលក្រោយ៕ធ.ដ
ដោយ៖ ឆៃ ហួត