ផឹកស្រាក្លែម សម្ដីទាញព្រនង់សំពងបែកក្បាលហូរឈាម ត្រូវបាននគរបាលឃាត់ខ្លួន

អត្ថបទដោយ៖
Kien Sereyvuth

ខេត្តពោធិ៍សាត់៖ អ្នកក្លាហានពូកែព្រោកប្រាជ្ញដៀមដាមក្នុងវង់ផឹកសុី ត្រូវបានគូភាគីម្ខាងទៀតទាញព្រនង់ឫស្សីសំពងបែកក្បាលហូរឈាម ត្រូវបានសមត្ថកិច្ចនគរបាល ចុះមកឃាត់ខ្លួនជនសង្ស័យ ដៃដល់ដើម្បីយកទៅអនុវត្តន៍តាមនីតិវិធី ។

ករណីហិង្សាដោយចេតនាខាងលើនេះបានកើតឡើងនៅវេលាម៉ោង៤ និង៣០នាទី រសៀលថ្ងៃអាទិត្យ ២រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២០ ត្រង់ចំណុចវាលស្បូវ(ផ្ទះជនបង្ក) ស្ថិតនៅភូមិ.ឃុំប្រមោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។

ប្រភពព័ត៌មានពីអាជ្ញាធរមានសមត្តកិច្ចមូលដ្ឋានប្រាប់ថា ជនរងរបួសឈ្មោះ សួន ធឿន ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិ ឃុំកើតហេតុ បានរងរបួសបែកក្បាលផ្នែកខាងឆ្វេង និងជាំឆ្អឹងចំនីខាងឆ្វេង បង្កឡើងដោយជនសង្ស័យដៃដល់ឈ្មោះ ចាន់ ខួច ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិ ឃុំជាមួយគ្នា ។

ប្រភពព័ត៌មានខាងលើបន្តថា ជនបង្កហេតុបានប្រើប្រាសដំបងឬស្សីជាអាវុធ ក្រោយធ្វើសកម្មភាពគូរទំនាស់រួចរត់គេចខ្លួន ប៉ុន្តែប៉ុន្មានម៉ោងក្រោយត្រូវបានសមត្ថកិច្ចចុះឃាត់ខ្លួនបាន រួចនាំទៅអធិការដ្ឋានដើម្បីសួរនាំ និងបន្តនីតិវិធី។  ចំណែកជនរងរបួសបញ្ជូនទៅព្យាបាលនៅមណ្ឌលសុខភាពប្រមោយ។

ប្រភពបញ្ជាក់បន្ថែមថា អំពើហិង្សានេះកើតឡើងក្នុងវង់ផឹកសុីបន្ទាប់ពីស្រវឹងរៀងៗខ្លួន ក៏មានទំនាស់ពាក្យសម្ដីគ្នាផ្ដើមចេញពីរឿងជជែកចម្អន់គ្នាលេង(ចិញ្ជៀនផោកថ្លៃ) ហើយទំនងជនបង្កចាញប្រៀបក្នុងការបង្អាប់គេ ក៏ទាញព្រនង់ឫស្សីវាយតែម្ដង ៕

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner