អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងជាង៧៥លាននាក់ ក្នុងនោះស្លាប់ជាង១លាន៦៦ម៉ឺននាក់ និងជាសះស្បើយជាង៥២លាន៨៣ម៉ឺននាក់
បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន៧៥លាន២៥ម៉ឺន៥ពាន់៥៥៧ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន១លាន៦៦ម៉ឺន៧ពាន់៣៧១នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន៥២លាន៨៣ម៉ឺន៦ពាន់៥២៦នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០ ។
សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន១៧លាន៦២ម៉ឺន៥ពាន់២៩៧នាក់ ស្លាប់ចំនួន៣១ម៉ឺន៧ពាន់៩០៧នាក់ និងជាសះស្បើយចំនួន១០លាន២៩ម៉ឺន១ពាន់៥៧នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន៩លាន៩៧ម៉ឺន៧ពាន់៨៣៤នាក់ ស្លាប់ចំនួន១៤ម៉ឺន៤ពាន់៨២៩នាក់ និងជាសះស្បើយ៩លាន៥២ម៉ឺន៤៤នាក់ ។
ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន ៧លាន១១ម៉ឺន១ពាន់៥២៧នាក់ ស្លាប់១៨ម៉ឺន៤ពាន់៨៧៦នាក់ និងជាសះស្បើយ៦លាន១៧ម៉ឺន៧ពាន់៧០២នាក់ ៕


