ព្រឹទ្ធសភា ប្រជុំពេញអង្គលើសម័យប្រជុំលើកទី៦នីតិកាលទី៤ ដោយមានរបៀបវីរៈសំខាន់ៗ ៤ ខណៈ៣ទៀតនឹងបន្តនៅថ្ងៃស្អែក

ភ្នំពេញ ៖ ព្រឹទ្ធសភា ប្រជុំពេញអង្គលើសម័យប្រជុំលើកទី៦នីតិកាលទី៤ ដោយមានរបៀបវីរៈសំខាន់ៗ៤ ខណៈ៣របៀបវីរៈទៀតនឹងបន្តនៅថ្ងៃស្អែក ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់របស់ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ ។

របៀបវីរៈចំនួន៤ថ្ងៃនេះរួមមានដូចខាងក្រោម ៖

១-ពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២១។
២-ពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ ស្តីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ ការគ្រប់គ្រងឆ្នាំ២០១៩ ។
៣-ពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ ស្តីពីមូលបត្ររដ្ឋ ។
៤-ពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ ។ដោយ / គ្រី សម្បត្តិ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner