សម្ដេចតេជោ សែន អំពាវនាវពលរដ្ឋខ្មែរ ដែលកំពុងរស់នៅ និងធ្វើការនៅប្រទេសថៃ

ភ្នំពេញ៖ មូលនិធិខ្មែរចំណាកស្រុកសម្ដេចតេជោ សែន ចេញសេចក្ដីជូនដំណឹងមួយ នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ អំពាវនាវដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ ដែលកំពុងរស់នៅ និង បំពេញការងារនៅតាមរោងចក្រ ឬក្រុមហ៊ុននានា សូមចូលរួមអនុវត្ត និងស្ដាប់តាមការណែនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដើម្បីបង្ការ និងទប់ស្កាត់ ជំងឺកូវីដ -១៩ ។

មូលនិធិខ្មែរចំណាកស្រុកសម្ដេចតេជោ សែន បានអំពាវនាវពលរដ្ឋខ្មែរនៅប្រទេសថៃ យកចិត្តទុកដាក់ចំណុចសំខាន់ៗ ដូចខាងក្រោម៖

*ទី១៖ សូមបងប្អូនបន្ដប្រុងប្រយ័ត្នខ្ពស់ និងអនុវត្តតាមវិធានអនាម័យរបស់ក្រសួងសុខាភិបាលថៃ អាជ្ញាធរថៃ និងភាគីពាក់ព័ន្ធនៅប្រទេសថៃដើម្បីបង្ការ និងការពារការឆ្លង ជំងឺកូវី -១៩ ។

*ទី២៖ បើគ្មានការចាំបាច់ បងប្អូនគួរស្នាក់នៅមួយកន្លែងធ្វើចត្តាឡីស័ក តាមការណែនាំរបស់អាជ្ញាធរថៃ។ ក្នុងករណីបងប្អូនមានការចាំបាច់ ត្រូវត្រឡប់មកកម្ពុជាវិញ ក្នុងអំឡុងពេលនេះ រាជរដ្ឋាភិបាលនឹងរៀបចំរថយន្តយោធាធុនធំ ចំនួន៧០គ្រឿង រង់ចាំជួយអន្តរាគមន៍ និងសម្រួលការធ្វើដំណើរជូនបងប្អូននៅតាមព្រំដែន។

*ទី៣៖ រាជរដ្ឋាភិបាល នឹងបើកច្រកព្រំដែនកម្ពុជា-ថៃ ចំនួន៣កន្លែង គឺច្រកអូស្មាច់ ច្រកដូង និងច្រកប៉ោយប៉ែត ដូច្នេះសូមបងប្អូនដែលធ្លាប់ធ្វើដំណើរ តាមច្រក់ផ្សេងៗ ប្តូរទិសដៅធ្វើដំណើរមកតាមច្រកទាំង៣កន្លែងនេះវិញ ដើម្បីផ្តល់ភាពងាយស្រួលក្នុងការដឹកជញ្ជូន និងការធ្វើចត្តាឡីស័ក នៅតាមគោលដៅដែលរៀបចំដោយ អាជ្ញាធរ និងកងកម្លាំងប្រដាប់អាវុធដែលត្រៀមខ្លួនំរួចជាស្រេចនៅតាមច្រាលព្រំដែនដើម្បីធានាសុវត្ថិភាពជូនបងប្អូន៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner