ឧបនាយករដ្ឋមន្រ្តីប្រទេសមួយបានស្លាប់ ក្រោយឆ្លងវីរុសជំងឺកូវីដ១៩
លោក Museveni ប្រធានាធិបតីអ៊ូហ្គង់ដាបានថ្លែងថា លោក Kivejinja ឧបនាយករដ្ឋមន្រ្តីទី២នៃប្រទេសអ៊ូហ្គង់ដាបានទទួលមរណភាពដោយសារឆ្លងវីរុសជំងឺកូវីដ១៩។
ក្នុងសកម្មភាពឃោសនារកសំឡេងឆ្នោតដែលបានធ្វើនៅក្រុងHoimaភាគខាងលិចប្រទេសអ៊ូហ្គង់ដា លោក Museveni បានថ្លែងថា លោក Kivejinja ដែលកំពុងទទួលការព្យាបាលពីជំងឺកូវីដ១៩នៅមន្ទីរពេទ្យMulagoនៃរដ្ឋធានីអ៊ូហ្គង់ដាជាអកុសលបានទទួលមរណភាពដោយសារមានអាការៈអាប់អួរទៅ លោកមានការឈឺចាប់និងមានក្តីទុក្ខយ៉ាងក្រៀមក្រំចំពោះរឿងនេះ។
លោក Nabakooba រដ្ឋមន្រ្តីក្រសួងព័ត៌មាននិងបច្ចេវិទ្យាទូរគមនាគមន៍អ៊ូហ្គង់ដាបានបង្ហោះសារតាមបណ្តាញទំនាក់ទំនងសង្គមកាលពីយប់ថ្ងៃដដែលថា លោកKivejinjaទទួលមរណភាពនៅមន្ទីរពេទ្យMulagoកាលពីថ្ងៃទី១៩ខែធ្នូ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍មុននេះ លោកបានទទួលការព្យាបាលក្នុងបន្ទប់ICUរហូត។
លោកRugundaនាយករដ្ឋមន្រ្តីអ៊ូហ្គង់ដាបានបង្ហោះសារតាមបណ្តាញទំនាក់ទំនងសង្គមថា ការទទួលមរណភាពរបស់លោកKivejinjaគឺជាការខាតបង់យ៉ាងធ្ងន់ធ្ងររបស់អ៊ូហ្គង់ដា៕
