ក្រសួងការងារជូនដំណឹងពីវិធានការដល់ពលករនៅថៃនិងផ្អាកបញ្ជូនពលករទៅធ្វើការនៅថែបណ្តោះអាសន្ន
ដោយ៖ម៉ាដេប៉ូ
រាជធានីភ្នំពេញ៖ដោយសារមានបញ្ហាជំងឺកូវីដ-១៩កំពុងរីករាលដាលនៅប្រទេសថៃ ហេតុនេះដើម្បីកិច្ច ការពារជូនដល់បងប្អូនពលករដែលកំពុងស្នាក់នៅនិងធ្វើការនៅប្រទេសថៃក្រសួងការពារអំពាវនាវឱ្យពលករកម្ពុជាទាំងអស់រក្សាភាពនឹងនរ និងក្រៅពីនេះរាជរដ្ឋាភិបាលក៏បានផ្អាកបញ្ជូនពលករ MOU និងពលករតាមមរដូវកាលទៅធ្វើការងារនៅប្រទេសថៃជាបណ្តោះអាសន្នផងដែរ។នេះបើតាមសេចក្តីជូនដំណឹង របស់ក្រសួងការងារ។
យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងការងារនៅថ្ងៃទី២១ខែធ្នូឆ្នាំ២០២០នេះបានបញ្ជាក់ថាក្នុងអំឡុងពេលការរាតត្បាតជំងឺកូវីដ-១៩ នៅខេត្តសាមុតសាខននៃប្រទេសថៃនិងយោងតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេច តេជោ ហ៊ុន សែន ក្នុងការការពារសុខភាព សុវត្ថិភាព និងជីវភាពរបស់បងប្អូនពលករខ្មែរ ដែលកំពុងស្នាក់នៅ និង ធ្វើការនៅប្រទេសថៃ ក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈ សូមជូនដំណឹងដូចខាងក្រោម៖សម្រាប់បងប្អូនពលករដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃត្រូវរក្សាភាពនឹងនរ និងជឿជាក់លើសមត្ថកិច្ចថៃក្នុងការគ្រប់គ្រង បង្ការ និងព្យាបាលជំងឺកូវី៨១៩ ។ក្រៅពីនេះត្រូវរក្សាប្រក្រតីភាពការងារ កុំផ្លាស់ប្តូរកន្លែងស្នាក់នៅ ឬកន្លែងធ្វើការងារពីខេត្តមួយទៅខេត្តមួយ ដែលខុសនឹង បម្រាមរបស់អាជ្ញាធរថៃ។ដោយឡែកនៅកម្ពុជាវិញត្រូវ ផ្អាកការបញ្ជូនពលករ MOU និងពលករតាមរដូវកាលទៅប្រទេសថៃរហូតដល់មានការជូនដំណឹងជាថ្មី។
(សូមមើលសេចក្តីជូនដំណឹងខាងក្រោម)

